ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- អ្នកទៅចូលជាមួយគណបក្សនយោបាយគឺដោយសារគេមានសិទ្ធិនយោបាយ = តែការដែលទៅចូលជាមួយគណបក្សនយោបាយដើម្បីធ្វើឲ្យកម្ពុជាមានសិទ្ធិសេរីភាព។
២- គេទៅចូលជាមួយគណបក្សនយោបាយដើម្បីតស៊ូឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ = ដោយគេមិនគិតថាកម្ពុជាមានប្រជាធិបតេយ្យហើយទើបគេមានលទ្ធភាពធ្វើនយោបាយបាន?
៣- ថាគណបក្សប្រជាជនកម្ពុជាមានការព្រួយបារម្ភ ឬភ័យខ្លាចចំពោះគណបក្សផ្សេង = គណបក្សប្រជាជនកម្ពុជាមិនដែលនិយាយរឿងនេះទេ តែគឺមកពីប្រព័ន្ធផ្សព្វផ្សាយខ្វះក្រមសីលធម៌ វិជ្ជាជីវៈ អ្នកនយោបាយប្រឆាំង និងអ្នកវិភាគរត់ចោលស្រុកគ្មានការទទួលខុសត្រូ។
៤- ចំពោះអ្នកនយោបាយនិងក្រុមគ្រួសារជារឿងដោយឡែកពីគ្នា = បើបុគ្គលណាបានប្រព្រឹត្តល្មើសច្បាប់ បុគ្គលនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
៥- ដែល អេង ឆៃអ៊ាង ធ្វើនយោបាយតាមគន្លងមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = គឺជាសិទ្ធិរបស់បុគ្គល អេង ឆៃអ៊ាង ដោយគ្មាននរណាបង្ខិតបង្ខំទេ។
៦- ដែល អេង ឆៃអ៊ាង ថាបន្តដើរតាមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់បន្តទៅទៀត = ក៏ជាសិទ្ឌិសម្រេចរបស់បុគ្គលខ្លួនឯងដែរ។
៧- ចង់ធ្វើនយោបាយជ្រុលនិយមអស់មួយជីវិត = ក៏ជាសិទ្ធិផ្ទាល់ខ្លួនរបស់ អេង ឆៃអ៊ាង ដែរ?
៨- ការប្រកួតប្រជែងនយោបាយសុទ្ធតែចង់បានតួនាទីតំណែងទាំងអស់ = ត្រង់ថាខំធ្វើនយោបាយមិនចង់បានតួនាទី គ្រាន់តែជាពាក្យភូតកុហក់និយាយលួងចិត្តខ្លួនឯងដែលបរាជ័យមិនបានសមតាមប្រាថ្នាតែប៉ុណ្ណោះ?
៩- កុំនិយាយថាការបោះឆ្នោតក្លែងក្លាយ = បើបោះឆ្នោតក្លែងក្លាយវាមិនចេញលទ្ធផលពិតទេ?
១០- ឧបាយកលរបស់ពួកប្រឆាំងចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាមានជាយូរមកហើយ = តែលទ្ធផលជាក់ស្តែងគឺបែកបាក់ផ្ទៃក្នុងខ្លួនឯងជាច្រើនចម្រៀកមិនអាចផ្សារភ្ជាប់វិញបាន ៕
ដោយ ៖ សិលា