ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរស៣នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ម្នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ 

    ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់រួមដំណេីរជាមួយបុរស២នាក់ទៀតជិះម៉ូតូម៉ាកស្គូពី ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HB-5434​ ធ្វេីដំណេីរតា​មបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ម្នាក់ស្រាល២នាក់។ 

     ក្រោយកេីតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖