ព័ត៌មានទាន់ហេតុការណ៍៖

ដល់ម៉ោងបើកប្រតិបត្តិការបង្ក្រាប ឆ្មក់ឃាត់សាឡង់បូមខ្សាច់៤គ្រឿង ដែលបូមខុសដែនអាជ្ញាបណ្ណ និងបូមប្រើទុយោធំលើសការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារពិសេសក្រសួងរ៉ែ និងថាមពល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្មក់ឃាត់សាឡង់បូមខ្សាច់៤គ្រឿង ដែលបូមខុសដែនអាជ្ញាបណ្ណ និងបូមប្រើទុយោធំលើសការអនុញ្ញាត ដែលបទល្មើសបែបៗនេះមានច្រើន និងលួចបូមតាមទន្លេគ្មានច្បាប់អនុញ្ញាតទៀតផងកន្លងមក ក៏ដូចបច្ចុប្បន្ន ជាស្តែងក្នុងខណ្ឌជ្រោយចង្វារ អាចជំនាញចុះស្រាវជ្រាវផង ។ 

សូមបញ្ជាក់ថា ៖ ក្រុមការងារនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមុិញនេះ បានឆ្មក់ និងឃាត់សាឡង់ បូមខ្សាច់ចំនួន៤ គឺនៅកោះនរា ១ គ្រឿង បូមខុសដែនអាជ្ញាបណ្ណ និងសាឡង់ចំនួន៣ទៀត នៅខេត្តកណ្តាល ដែលជ្រកក្រោមអាជ្ញាបណ្ណសិប្បកម្ម តែការអនុវត្តការបូមប្រើទុយោធំលើសការអនុញ្ញាត និងការដឹកជញ្ជូនចំណុះទូកខុសពីច្បាប់អនុញ្ញាត។

បន្ថែមពីនេះ ក្រុមការងារពិសេសរបស់ក្រសួងរ៉ែ និងថាមពល នឹងបន្តឆ្មក់ឃាត់សាឡង់ល្មើសនេះបន្ថែមទៀត។

សម្រាប់ម្ចាស់សាឡង់ និងសិប្បកម្ម ទាំងនេះនឹងត្រូវកោះមកជួបក្រសួងដើម្បីពិន័យតាមច្បាប់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។

ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវឱ្យបងប្អូនអាជីករខ្សាច់សំណង់ទាំងអស់ មេត្តាចូលរួមអនុវត្តច្បាប់ និងត្រូវតាមបច្ចេកទេសដែលក្រសួងបានកំណត់ទាំងអស់គ្នាក្នុងការប្រកបអាជីវកម្មរ៉ៃខ្សាច់សំណង់ប្រកបដោយចីរភាព រក្សាបរិស្ថានសង្គម និងការចូលរួមបង់សួយសារចូលរដ្ឋស្របច្បាប់ទាំងអស់គ្នា។ 

បើខាងជំនាញ ក្រសួងរ៉ែ និងថាមពល បើកការស្រាវជ្រាវ គឺអាចរកឃើញច្រើនណាស់ ដែលគ្មានអាជ្ញាបណ្ណ ប៉ុន្តែពួកគេ បិទភ្នែកត្រឹមអាជ្ញាធរមូលដ្ឋាន រហូតដល់បូមខុសបច្ចេកទេសទៀតផង ៕

ដោយ ៖ សហការី


ចែករំលែក៖