លោក Jaroslav Silhavy បានលាលែងពីដំណែងជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិសាធារណរដ្ឋឆេក បន្ទាប់ពីក្រុមនេះទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់។
លោក Silhavy វ័យ៦២ឆ្នាំបានចូលកាន់តំណែងកាលពីខែកញ្ញា ឆ្នាំ២០១៨ ហើយបានដឹកនាំសាធារណរដ្ឋឆេកឡើងដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃ Euro 2020។ ក្រុមសាធារណរដ្ឋឆេកបានកក់កន្លែងរបស់ពួកគេក្នុងការប្រកួតជើងឯកអឺរ៉ុបរដូវក្តៅក្រោយ ដោយបានយកឈ្នះលើក្រុមម៉ុលដូវ៉ា ៣–០ កាលពីថ្ងៃចន្ទ។
លោក Silhavy បាននិយាយថា “ទោះបីជាយើងសប្បាយចិត្តនៅពេលនេះ ប៉ុន្តែយើងបានសម្រេចចិត្តរួចហើយមុនការប្រកួតមិនបន្តទៀត។ ខ្ញុំបានជូនដំណឹងទៅប្រធាននៃសមាគមកីឡាបាល់ទាត់សាធារណៈរដ្ឋឆេក លោកPetr Fouska អំពីការសម្រេចចិត្ត។ សម្ពាធគឺធំធេងរួចទៅហើយ ពេលខ្លះខ្ញុំមិនបានយល់អំពីវាទេ។ នេះក៏រួមចំណែកដល់ការសម្រេចចិត្តរបស់យើងផងដែរ”។
លោក Silhavy បន្តថា “វាមិនមែនសម្រាប់តែខ្ញុំទេ ប៉ុន្តែខ្ញុំមានក្រុមអនុវត្តទាំងស្រុងនៅពីក្រោយខ្ញុំ។ ខ្ញុំជឿជាក់ថា យើងបានបំពេញការងារហើយយើងកំពុងបន្សល់ទុកនូវលទ្ធផលដ៏ល្អ” ។
ត្រឹមតែ២៤ម៉ោងមុនការប្រកួតពូល E ដ៏សំខាន់នៅថ្ងៃចន្ទ លោក Silvhavy បានបញ្ជូនកីឡាករ៣នាក់រួមទាំង Vladimir Coufal របស់ West Ham ទៅផ្ទះបន្ទាប់ពីពួកគេបានទៅក្លិបរាត្រីមួយកាលពីថ្ងៃសៅរ៍។
លោក Silhavy បានគ្រប់គ្រងការទទួលជ័យជម្នះចំនួន២៦ក្នុងអំឡុងពេលដឹកនាំ៥៦ប្រកួតរបស់គាត់ ដោយស្មើ១០ និងចាញ់២០ ហើយបានដឹកនាំពួកគេទៅកាន់ចំណាត់ថ្នាក់លេខ២ ក្នុងពូល E ក្នុងអំឡុងពេលយុទ្ធនាការជម្រុះ Euro 2024។ គ្រូបង្វឹករូបនេះក៏ធ្លាប់គ្រប់គ្រងក្លិបក្នុងស្រុកមួយចំនួនដូចជា Viktoria Plzen និង Slavia Prague ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)