ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំង អគ្គស្នងការរងនគរបាលជាតិ ចំនួន២រូប និងអនុប្រធានសេនាធិការដ្ឋាន ចំនួន២រូប ។ នេះបើយោងតាម អនុក្រឹត្យ ស្តីពីការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះរាជរដ្ឋាភិបាលសម្រេច ផ្ទេរ និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ០៤ រូប នៃក្រសួងមហាផ្ទៃ ដូចមាន
រាយនាមខាងក្រោម៖
១- លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អត្តលេខ ៩៦០៦២ ជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ
២- លោកឧត្តមសេនីយ៍ទោ ហែម សុវត្ថិ អត្តលេខ ៦៦៥០៣ ពីអគ្គនាយករងនៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ទៅជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ
៣- លោកឧត្តមសេនីយ៍ទោ លឹម ជាវុធ អត្តលេខ ០៣៥១៨ ជាអនុប្រធានសេនាធិការដ្ឋាន
៤- លោកឧត្តមសេនីយ៍ត្រី គុយ រ៉ា អត្តលេខ ៨៥១១២ ជាអនុប្រធានសេនាធិការដ្ឋាន។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សហការី