ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Zaire-Emery នឹងអវត្តមាននៅ PSG រហូតដល់ដាច់ឆ្នាំ២០២៣ដោយសាររបួសកជើង

ចែករំលែក៖

ខ្សែបម្រើ Warren Zaire-Emery របស់ក្រុម PSG នឹងត្រូវអវត្តមានរហូតដល់ដាច់ឆ្នាំ២០២៣ បន្ទាប់ពីរងរបួសកជើងពេលបង្ហាញខ្លួនជាលើកដំបូងសម្រាប់ប្រទេសបារាំងក្នុងជ័យជម្នះ ១៤ លើក្រុម Gibraltar កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការប្រកាសរបស់ក្លិនៅ Ligue 1 មួយនេះកាលពីថ្ងៃអង្គារ។

កីឡាករវ័យ១៧ឆ្នាំដែលបានក្លាយជាកីឡាករបារាំងវ័យក្មេងបំផុតចាប់តាំងពីឆ្នាំ១៩១៤ និងក៏ជាកីឡាករបារាំងដែលស៊ុតបញ្ចូលទីក្មេងបំផុតចាប់តាំងពីកាលបរិច្ឆេទនោះក្នុងវគ្គជម្រុះ Euro 2024 ត្រូវបានរងរបួស ដោយខ្ទាស់ជាមួយកជើងខ្សែការពារ Gibraltar ខណៈពេលដែលស៊ុតបញ្ចូលទីនៅនាទីទី១៦ ហើយបានចាកចេញពីទីលាន។

ក្លិប PSG បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Warren Zaire-Emery បានរងរបួសកជើងស្តាំរបស់គាត់កម្រិតមធ្យម ហើយនឹងនៅតែស្ថិតក្រោមការព្យាបាលរហូតដល់ពេលសម្រាករដូវរងា” ។

Zaire-Emery បានខកខានការប្រកួតជម្រុះ Euro ចុងក្រោយរបស់បារាំងទល់នឹងក្រិកកាលពីថ្ងៃអង្គារ។ គាត់ក៏នឹងមិនមានសម្រាប់ការប្រកួត Ligue 1 ចំនួនលើកបន្ទាប់របស់ PSG និងការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Champions League ចំនួនប្រកួតផងដែរ ៕ 

ដោយ៖ ភារៈ


ចែករំលែក៖