ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្តការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារសំខាន់នឹងចាំបាច់ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្ដទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។
លោក ម៉ប់ សារិន បានបញ្ជាក់បែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី(ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និង ការ ផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ)ដែល មាន សមាជិកក្រុមប្រឹក្សាចូលរួម៩៤នាក់ មកពី ខេត្ដកោះកុង នឹងរាជធានី ខណៈរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃពុធ១០ កើត ខែកត្ដិក ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនឹងថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ គោលបំណង ផ្ដលើវគ្គបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាទាំង៩៤នាក់ មកពី រាជធានី នឹងខេត្ដកោះកុងពេលនេះ គឺប្រែក្លាយសមាគមជាតិ ជាមជ្ឈម ណ្ឌលអភិវឌ្ឍន៍សមត្ថភាព ដល់សមាជិក ក្រុមប្រឹ ក្សារាជធានី-ខេត្ត និងជាស្ថាប័នផ្តល់ជំនាញ តម្លៃវិជ្ជាជីវៈ អាកប្បកិរិយា និងលើកកម្ពស់សមត្ថភាពដល់ក្រុមប្រឹក្សា ដើម្បីដឹកនាំ នឹង សម្របសម្រួលក្នុងដែនរដ្ឋបាលរបស់ខ្លួន ប្រកបដោយប្រសិទ្ធ ភាព នឹង ភាពសក្ដិសិទ្ធ។
លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ ការងារបច្ចុប្បន្នក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានដាក់ ចេញជាគោលការណ៍ក្នុងការរៀបចំបែងចែក ភារកិច្ចជូនដល់សមាជិក-សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញជា ៥ផែនឱ្យទទួលខុសត្រូវលើ ការងារប្រាស្រ័យ ទាក់ទង និង សហការជាមួយក្រុមប្រឹក្សាខណ្ឌ, ក្រុមប្រឹក្សាសង្កាត់, មន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, ទីចាត់ការ-អង្គភាពនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ, វិស័យឯកជន, អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ ហើយផែនទាំង០៥រួម ទាំងគណៈកម្មាធិការកាតព្វកិច្ចទាំង៣ និងការិយាល័យប្រជាពលរដ្ឋរបស់ ក្រុមប្រឹក្សាត្រូវបានធ្វើរបាយការ ណ៍ជូនក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា ។
លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ដកំពង់ស្ពឺ នឹងជាអនុប្រធានអចិន្ត្រៃយ៍សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ដ បានបញ្ជាក់ថា៖
វគ្គបណ្តុះបណ្តាលនេះដែលរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ នេះជាវគ្គបណ្តុះបណ្តាលលើកទី១ នៅកម្រងទី១ ដោយកំណត់យករាជធានីភ្នំ ពេញជាទីកន្លែងនៃការផ្ដល់វគ្គបណ្តុះបណ្តាល។
និងបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីកិច្ច ខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តតួនាទី ភារកិច្ច ក្នុងនាមជាសមាជិក សមាគមជាតិក្រុមប្រឹក្សារាជ ធានី-ខេត្ត ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធ សាស្ត្រ ៥ឆ្នាំដំណាក់កាលទី២(ឆ្នាំ២០១៩- ២០២៣) របស់សមាគមជាតិ ដោយក្នុងនោះ បានកំណត់យុទ្ធសាស្ត្រទី២(ការអភិវឌ្ឍសមត្ថភាព) គឺជាសេវាស្នូលដែលសមាគមជាតិត្រូវផ្ដល់ដល់សមាជិកសមាគម។ យុទ្ធសាស្ត្រទី២នេះមានគោលបំណងប្រែក្លាយសមាគមជាតិជា មជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាព ដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងជាស្ថាប័នផ្តល់ជំនាញ តម្លៃវិជ្ជាជីវៈ អាកប្បកិរិយា និង លើកកម្ពស់សមត្ថភាពដល់ក្រុមប្រឹក្សា ដើម្បីដឹកនាំ និងសម្របសម្រួលក្នុងដែនរដ្ឋបាលរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងភាពសក្ដិសិទ្ធ។
លោក យឹម សុខុម បានបញ្ជាក់ថា៖ សម្រាប់ឆ្នាំ២០២៣ សមាគមជាតិមានបំណងរៀបចំការបណ្តុះបណ្តាល តែមួយលើក សម្រាប់សមាជិក ក្រុមប្រឹក្សារាជធានី ខេត្តនៅតាមកម្រងនីមួយៗ ដោយជ្រើសរើសខេត្តណាមួយ នៃ កម្រងជាទីកន្លែងសម្រាប់ការបណ្តុះបណ្តាល។ ប៉ុន្តែដោយសារថវិការបស់សមាគមជាតិ ដែលបាន មកពីប្រាក់សមាជិកភាពប្រចាំឆ្នាំ០.៣% និងប្រាក់១ដុល្លារ ២ដុល្លារដែលសមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្នុងតំណែងបង់ក្នុងមួយខែៗ តែប្រមូលសរុបប្រចាំឆ្នាំ មានកំណត់ ដូច្នេះការបណ្តុះបណ្តាលត្រូវឡើង ចំនួនពីរលើក នៅតាមកម្រងនីមួយៗ ៕
ដោយ៖ សំរិត