ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ច័ន្ទតុលា បានដឹកនាំគណៈប្រភិភូគណៈមេធាវី អញ្ជើញទៅចូលរួមសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា នៅទីក្រុងបឹងហ្គាឡូរ៉ូ(Bengaluru) ប្រទេសឥណ្ឌា

ចែករំលែក៖

ភ្នំពេញ ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី  អញ្ជើញទៅចូលរួមសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា នៅទីក្រុងបឹងហ្គាឡូរ៉ូ(Bengaluru) ប្រទេសឥណ្ឌា ។

សូមបញ្ជាក់ថា៖ នារសៀលថ្ងៃពុធ ១០កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី រួមមាន សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញទៅចូលរួមសន្និសីទឡអេស៊ាប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤-២៧ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបឹងហ្គាឡូរ៉ូ(Bengaluru) ប្រទេសឥណ្ឌា ។ 

សូមបញ្ជាក់ទៀតថា ៖ ឡអេស៊ា(LAWASIA) គឺជាសមាគមន៍គណៈមេធាវីនៃប្រទេសតំបន់ អាស៊ី-ប៉ាស៊ីភិច ដែលមានសមាជិកប្រមាណ៤០ប្រទេស។ 

លោកប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងមានជំនួបពិភាក្សាពីកិច្ចសហប្រតិបត្តិការងារជាមួយនឹងបណ្តាគណៈមេធាវីប្រទេសផ្សេងៗផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖