ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមោងឫស្សីអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមតាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង ៧និង ០០នាទីព្រឹកស្ថិតនៅចំណុចក្រុមទី០៩ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង សមត្ថកិច្ចបានអនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ ដំបង​និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នង ការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរ​សេ នីយ៍ឯក​ ស​ គឹម​ឡុង​ អធិការន​គរបាលស្រុកមោងឫស្សីបានដឹក​នាំ​កម្លាំងនគរបាលយុត្តិធម៌នៃអធិ ការដ្ឋាននគរបាលស្រុកនិងកម្លាំងប៉ុ​ស្តិ៍នគរបាលរដ្ឋបាលគារចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥០២ ដប. ច ខ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ របស់លោក គីម​ រ៉ាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ ដំបង ដែល​ ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចាប់ខ្លួនពិរុទ្ទ្ធជនចំនួន ០១នាក់ឈ្មោះ ពាង​ វ៉ក់​ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពីបទហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ប្រព្រឹ ត្តិនៅចំណុចក្រុមទី០៩ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សីខេត្តបាត់ ដំ បង កាល ពីថ្ងៃទី៨ ខែមេសា​ឆ្នាំ២ ០១១។

បច្ចុប្បន្នពិរុទ្ធជនរូបនេះត្រូវបានឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖