ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម៖
១- ការរកការងារឲ្យប្រជាជនធ្វើ = គឺទាក់ទាញវិនិយោគបរទេស ការជម្រុញបង្កើតរោងចក្រសហគ្រាស ការបង្កើនផលិតកម្មនិងការបញ្ជូនពលករទៅធ្វើការនៅបរទេស។
២- ការតែងតាំង ជា មុនី ជាអនុប្រធានកម្លាំងជាតិ = គឺជានាងរត់ទៅរកអ្នក មីខាតលក្ខណ៍រត់ទៅរកអាកំបាក់អន្សារ?
៣- ក្រសួងមហាផ្ទៃមិនបានគំរាមកំហែងនរណាទេ = គ្រាន់តែនិយាយពីគោលការណ៍ច្បាប់ប៉ុណ្ណោះ?
៤- ពេលនៅក្រៅគុក ក្លាហានមាំមួនណាស់ = តែដល់ចូលគុកស្រាប់តែឈឺធ្ងន់ធ្ងរនិងសុខភាពទ្រុឌទ្រោមភ្លាម នេះជាចរិតពួកអាគ្រុនទន្សាយ?
៥- បើប្រើប្រាស់សីទ្ធិស្របតាមគោលការណ៍ច្បាប់ = នឹងអត់មានបញ្ហាប្រឈមចំពោះមុខច្បាប់ទេ?
៦- តែបើឆ្លៀតប្រើសិទ្ធិដោយបំពានច្បាប់ = នឹងមានពិរទ្ធភាពដែលត្រូវប្រឈមចំពោះមុខច្បាប់?
៦- ការចង់បង្កើតរបស់ដែលហៅថារណសិរ្សអ្វីមួយនាពេលបច្ចុប្បន្ននេះ = ជាការហួសសម័យនិងមិនស្របតាមសភាពការណ៍ហើយក៏ជាការមិនចាំបាច់?
៧- អ្នកផ្តើមគំនិតនិងអ្នកមានគំនិតចង់បង្កើតរបស់ហៅថារណសិរ្សបានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាអស់ហើយ = ដូច្នេះគំនិតបង្កើតរណសិរ្សបានងាប់បាត់ហើយ?
៨- ការចង់បង្កើតរបស់ដែលហៅថារណសិរ្សមិនអាចចេញរួច = ដោយសារក្រុមអ្នកផ្តួចផ្តើមគំនិតមិនឯកភាពគ្នា?
៩- នយោបាយរបស់អាខ្មៅវ័ន្ធកន្ទបលឿង = គឺដេករង់ចាំទទួលផលស្រាប់?
១០- ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលយកចិត្តទុកដាក់រាល់សំណូមពររបស់ប្រជាពលរដ្ឋខ្មែរ = លើកលែងតែពួកអ្នកនយោបាយប្រតិកិរិយានិងជ្រុលនិយមចេញ? ៕
ដោយ ៖ សហការី