ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែការពារ Mendy ប្តឹងក្លិប Man City ជុំវិញ​ប្រាក់​ឈ្នួលមិនទទួលបានជិត២ឆ្នាំ

ចែករំលែក៖

អតីតខ្សែការពារក្រុម Manchester City កីឡាករ Benjamin Mendy បានប្ដឹងក្លិPremier League មួយនេះជុំវិញប្រាក់ឈ្នួលជិតឆ្នាំ បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទកាលពីឆ្នាំ២០២១។ នេះបើតាមមេធាវីរបស់កីឡាករបាននិយាយកាលពីថ្ងៃអង្គារ ទី២១ វិច្ឆិកា

កីឡាករអន្តរជាតិបារាំងរូបនេះបានប្តឹងទាមទារសំណងរាប់លានផោនទៅតុលាការការងារ ដោយស្វែងរកការសងប្រាក់វិញរហូតដល់ចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ជាមួយក្រុមជើងឯកអង់គ្លេស ដែលបានបញ្ចប់ក្នុងខែមិថុនា។

ខ្សែការពារ Mendy ត្រូវបានគេរកឃើញថា មិនមានពិរុទ្ធពីបទរំលោភសេពសន្ថវៈមួយករណី និងការប៉ុនប៉ងរំលោភដោយតុលាការអង់គ្លេសក្នុងខែកក្កដា បន្ទាប់ពីត្រូវបានរួចទោសពីបទរំលោភសេពសន្ថវៈចំនួននិងករណីរំលោភផ្លូវភេទមួយក្នុងខែមករា បន្ទាប់ពីការចោទប្រកាន់ដែលធ្វើឡើងដោយស្ត្រីជាច្រើននាក់។

មេធាវីរបស់ Mendy លោក Nick De Marco បានបញ្ជាក់ថា គាត់កំពុងដើរតួឱ្យ Mendy ក្នុងការទាមទារប្រាក់រាប់លានផោនសម្រាប់ការកាត់ប្រាក់ដោយមិនបានការអនុញ្ញាតពីប្រាក់ឈ្នួល។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “Manchester City FC បានខកខានមិនបានបើកប្រាក់ឈ្នួលដល់លោក Mendy ទាំងអស់ចាប់ពីខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីលោក Mendy ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងៗ ដែលគាត់ត្រូវបានដោះលែងជាបន្តបន្ទាប់ រហូតដល់ចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់នៅក្នុងខែមិថុនា ឆ្នាំ២០២៣

ជាមួយគ្នានេះក្លិ Manchester City ​បាន​បដិសេធ​មិន​ទាន់ធ្វើ​អត្ថាធិប្បាយណាមួយនៅឡើយទេ កីឡាករ Mendy ដែលបច្ចុប្បន្ននៅ Ligue 1 របស់ក្រុម Lorient បានចូលរួមជាមួយ Man City ពី AS Monaco ក្នុងឆ្នាំ២០១៧ក្នុងតម្លៃប្រហែល៥២លានផោន ឬប្រមាណ៦៤.៨០លានដុល្លារ

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖