ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ឋលួចកាត់ខ្សែភ្លើងនៅស្រុកឱរ៉ាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ជាមុខសញ្ញាចោរលួចកាត់ខ្សែភ្លើងត្រូវបានឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីចោរកម្ម(លួចកាត់ខ្សែភ្លើង)មួយដែលជនសង្ស័យឈ្មោះ ផល សុភ័ស ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង របស់ឈ្មោះគ្រុយ រឿន ភេទប្រុស អាយុ៥៧ឆ្នាំនៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែវសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។បន្ទាប់ពីទទួលព័ត៌មាននិងបណ្ដឹងពីឈ្មោះ អួង ម៉ារ៉ែន ភេទប្រុស អាយុ៤៣ឆ្នាំនិងឈ្មោះ ម៉ៅ រតនា ភេទស្រីអាយុ ៣៥ ឆ្នាំអ្នកទាំងពីរនាក់បន្ថែមទៀត រស់នៅភូមិក្រាំងពង្រ ឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់បានចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យស្រាវជ្រាវជុំវិញរឿងហេតុខាងលើហើយធ្វើការឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីធ្វើការសាកសួរ និងបានឆែកឆេរលើខ្លួនជនសង្ស័យរកឃើញសម្ភារៈវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យថាជាគ្រឿងញៀនចំនួន២ កញ្ចប់តូច ផ្លែឡាមចិត្តខ្សែភ្លើងចំនួន១ ខ្សៀសម្រាប់ប្រើប្រាស់ជក់គ្រឿងញៀនចំនួន២ ដង្កាប់កាត់ខ្សែភ្លើងចំនួន១។

សមត្ថកិច្ចបានបន្តទៀតថាបានដករហូតខ្សែភ្លើងចំនួន៥០ ម៉ែត្រ បង្គោលរបងចំនួន៣ដើមនៅផ្ទះជនសង្ស័យ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងបានដកហូតយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖