នាយក UNICEF លោកស្រី Russell បានសង្កត់ធ្ងន់ថា បន្ថែមពីលើកុមារចំនួន 5.300 នាក់ដែលបានស្លាប់នោះ កុមារចំនួន 1 លាននាក់ទៀតនៅក្នុងតំបន់ Gaza កំពុងប្រឈមមុខនឹងការរំពឹងទុកនៃ “វិបត្តិអាហារូបត្ថម្ភដ៏មហន្តរាយ” ។
នាយកប្រតិបត្តិនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) លោកស្រី Catherine Russell កាលពីថ្ងៃទី 22 ខែវិច្ឆិកា បានហៅតំបន់ Gaza Strip ថាជា “កន្លែងគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់កុមារ” ដោយបញ្ជាក់កិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីដែលសម្រេចបានរវាងអុីស្រាអែល នឹងកងកម្លាំងប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស់ មិនគ្រប់គ្រាន់ដើម្បីធានាសុវត្ថិភាពរបស់មនុស្សក្រុមនេះទេ។
ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Russell បានសង្កត់ធ្ងន់ថា កុមារជាង 5.300 នាក់ត្រូវបានគេជឿថាបានស្លាប់នៅក្នុងតំបន់ Gaza ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស់ នឹងអុីស្រាអែលបានផ្ទុះឡើងកាលពីថ្ងៃទី 7 ខែតុលា ស្មើនឹង 40% នៃចំនួនអ្នកស្លាប់សរុបគិតត្រឹមថ្ងៃទី២២ វិច្ឆិកា។
អ្នកស្រី Russell ដែលទើបនឹងត្រឡប់មកពីដំណើរទស្សនកិច្ចទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា បាននិយាយថា៖ «នេះគឺមិនធ្លាប់មានពីមុនមក… ខ្ញុំពិតជារន្ធត់នូវអ្វីដែលខ្ញុំបានឃើញ»។ ប្រធានអង្គការ UNICEF ក៏បានស្វាគមន៍ផងដែរចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងថ្ងៃតែមួយរវាងអុីស្រាអែលនឹងក្រុមហាម៉ាស់ ដើម្បីដោះលែងចំណាប់ខ្មាំង និងបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN