ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីពណ៌ស្លែ១គ្រឿងបើកកៀរម៉ូតូនៅពីមុខបណ្ដាលឱ្យអ្នកបើកម៉ូតូដួលរងរបួសស្រាលនិងធ្ងន់២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅបានឱ្យដឹងថា÷ កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ បើកបរស្របទិសគ្នាពីកើតទៅលិច នៅចំណុចរង្វង់មូលរូបគោ ក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរបួសចំនួន០២នាក់( រងរបួសស្រាលម្នាក់និងរងរបួសធ្ងន់ម្នាក់) ខូចខាតម៉ូតូ០១គ្រឿងកម្រិតស្រាល។

សមត្តកិច្ចនគរបាលជំនាញស្រុកបានបន្តថា÷ ជនរងគ្រោះទី១-ឈ្មោះ ហោ គឹមសាត ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុង/ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន 1B.1279 (របួស ស្រាល)មានពាក់មួកសុវត្ថិភាព ។

ទី២-អ្នករួមដំណើរឈ្មោះ ហួយ គឹមហេន ភេទស្រី អាយុ៦០ឆ្នាំ (របួសធ្ងន់)ត្រូវជាប្រពន្ធ មានពាក់មួកសុវត្ថិភាព។

ទី៣-អ្នកបើករថយន្តបង្កមិនស្គាល់អត្តសញ្ញាណ (បានបើករត់គេចពីកន្លែងកើតហេតុ) បើកបររថយន្តម៉ាកកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ 0427 ។

មូលហេតុនៃគ្រោះថ្នាក់: 

-កត្តា : មនុស្ស អ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកម៉ូតូពីក្រោយតែម្តង ។

សមត្តកិច្ចជំនាញបានបន្តទៀតថា÷ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្យប៉ៃលិន ចំណែករថយន្តបង្កកម្លាំងជំនាញនៃអធិការដ្ឋាន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់កំពុងស្រាវជ្រាវ ដើម្បីបន្តនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖