ខ្សែការពារ Luke Shaw របស់ក្រុមបិសាចក្រហម Manchester United បានត្រឡប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីសម្រាករយៈពេល៣ខែជាមួយនឹងរបួសសាច់ដុំ។
កីឡាករជម្រើសជាតិអង់គ្លេសវ័យ២៨ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ២ ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ បន្ទាប់ពីរបួសកាលពីចុងខែសីហា។ រីឯខ្សែការពារឆ្វេង Tyrell Malacia ក៏មានបញ្ហាជង្គង់ដែរ ហើយមិនទាន់បង្ហាញពីយុទ្ធនាការនេះទេ។
កីឡាករ Sergio Reguilon ដែលចុះហត្ថលេខាខ្ចីជើងពី Spurs បានផ្តល់ការរ៉ាប់រងកន្លងរបស់ Luke Shaw ដោយ Diogo Dalot, Victor Lindelof និង Sofyan Amrabat ក៏ចូលលេងនៅខ្សែការពារឆ្វេងផងដែរ។
អ្នកចាត់ការទូទៅក្លិបបិសាចក្រហមលោក Erik ten Hag ត្រូវប្រឈមមុខនឹងបញ្ហារបួសជាច្រើនក្នុងរដូវកាលនេះ ដោយជាមួយគ្នានោះអ្នកចាំទី Andre Onana គឺជាកីឡាករចុងក្រោយគេក្នុងការលេងឱ្យជម្រើសជាតិកាមេរូនក្នុងអំឡុងពេលសម្រាកអន្តរជាតិបានរងរបួស។
Onana ត្រូវបានគេវាយតម្លៃថា ក្រុមបិសាចក្រហមនឹងមិនមានវត្តមានអ្នកចាំទីរូបនេះនោះទេ សម្រាប់ការប្រកួតនៅ Premier League ក្នុងទឹកដី Everton នៅថ្ងៃអាទិត្យខាងមុខ និងការប្រកួត Champions League ទៅកាន់ទឹកដីក្រុម Galatasaray ៣ថ្ងៃក្រោយមក។
កីឡាកររបស់ក្រុមបិសាក្រហមដែលកំពុងរងរបួសមានដូចជា Lisandro Martinez រងរបួសជើង, Casemiro រងរបួសភ្លៅ និង Christian Eriksen រងរបួសជង្គង់ ច្បាស់ជានឹងមិនទាន់អាចបង្ហាញខ្លួនភ្លាមៗនោះទេ ខណៈដែលJonny Evans រងរបួសភ្លៅ, Aaron Wan-Bissaka មានជំងឺ និង Rasmus Hojlund រងរបួសភ្លៅមានការសង្ស័យថា ក៏អាចនឹងមិនទាន់បង្ហាញខ្លួនឆាប់ៗដែរ ៕ ដោយ៖ ភារៈ
(រូបភាព ៖ BBC Sport)