ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១២លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី០នាក់), រងរបួសសរុប ២២នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ១៦នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ១៦នាក់ (យប់ ១២នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០១នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់),ប្រជែងគ្រោះថ្នាក់ ០៣លើក (ស្លាប់ ០១នាក់)និងបត់/គ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់) ៕
ដោយ ៖ សហការី(រូបភាព៖ ឯកសារ)