ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៣ វិច្ឆិកា ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន៣៨ នាក់(ស្រី ០៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែវិច្ឆិកា២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៨នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ៣នាក់(ស្រី ០នាក់)

+រក្សាទុក ដឹកជញ្ជូន ១១ករណី ឃាត់ ១៦នាក់(ស្រី ២នាក់)

+ប្រើប្រាស់ ៧ករណី ឃាត់ ១៩នាក់(ស្រី ៣នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែវិច្ឆិកា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ១៣៨,២៣ក្រាម និង២៤កញ្ចប់តូច។

-កេតាមីន(Ke) = ១២,៦០ក្រាម។

លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៩អង្គភាព

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ស្រី ២នាក់ ចាប់យកKe ៩,០៨ក្រាម។

២ / បន្ទាយមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ១០,៤៧ក្រាម។

៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

៤ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៥ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៦ / រាជធានីភ្នំពេញ៖ រក្សាទុក ៥ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ១៧,២៣ក្រាមនិង៣កញ្ចប់តូច។

៧ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៨ក្រាម។

៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់។

៩ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១០,៤៥ក្រាម និងKe ៣,៥២ក្រាម។

PM : ១អង្គភាព

១ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់៕

ដោយ ៖ សហការី


ចែករំលែក៖