ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- ការផ្ទុះអាវុធជាង២០០គ្រាប់នៅគីរីរម្យមិនមែនជាអសន្តិសុខសង្គមទេ = គ្រាន់តែជាកំហុសបុគ្គលប៉ុណ្ណោះ?
២- ការឲ្យមានការបង្រៀនគួរ = បានរួមចំណែកលើកកម្ពស់គុណភាពចំណេះដឹងរបស់សិស្សដែរ?
៣- ការបើកសិទ្ធិឲ្យជនបរទេសអាចទិញអចលនទ្រព្យបានតាមរយៈតំណាងជាជនជាតិខ្មែរ = គឺជានយោបាយឈ្នះ-ឈ្នះមានផលប្រយោជន៍ទាំងខ្មែរនិងជនបរទេសនិងជួយជំរុញលើកកម្ពស់វិស័យអចលនទ្រព្យ។
៤- តាមព្រះពុទ្ធសាសនាអ្វីកើតពីអំពើរបស់ខ្លួន = មិនដោយសារកម្លាំងក្រៅខ្លួនទេ?
៥- ចេះពីរៀន មានពីរក = ជាទ្រឹស្តីព្រះពុទ្ធសាសនា។
៦- បើតាមព្រហ្មញ្ញសាសនាអ្វីកើតឡើងដោយសារការប្រទានឲ្យពីអាទិទេពរួមមានព្រះព្រហ្ម ព្រះឥសូរនិងព្រះវិស្ណុ = អញ្ចឹងចង់បានអីត្រូវបន់ស្រន់សុំពីព្រះ។
៧- គ្រោះធម្មជាតិដែលកើតឡើងដោយសារអាទិទេពខឹងសម្បារ = ចង់កុំឲ្យមានគ្រោះព្យុះសង្ឃរា ទឹកជំនន់ រញ្ជួយដី ត្រូវបន់ស្រន់ព្រះ។
៨- ដោយមានជំនឿលើព្រហ្មញ្ញសាសនាសង្គមខ្មែរចូលចិត្តជឿអបីយជំនឿ = របស់មើលឃើញមិនសូវចូលចិត្តទេ តែចូលចិត្តរបស់មើលមិនឃើញ? ដូច្នេះចូលចិត្តជឿគេភូត?
៩- បើប្រើសិទ្ធិសេរីភាពប៉ះពាល់សិទ្ធិអ្នកដទៃ = នឹងត្រូវមានទោស មិនអាចប្រើសិទ្ធិយើងធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរគេបានទេ?
១០- កុំអាងសិទ្ធិឯងនិងមិនគោរពសិទ្ធិអ្នកដទៃ = មិនបានទេ គេក៏មានសិទ្ធិការពារសិទ្ធិគេដែរ? ៕
ដោយ ៖ សហការី