ភ្នំពេញ៖ ក្លាយជាប្រធានបទថ្មីនៅលើបណ្តាញសង្គមមុននេះក្រោយពីលោក ឌួង ឆាយ និង អតីតភរិយាអ្នកនាង ដេត ម៉ាលីណា បានបញ្ចេញសារថ្មីៗជុំវិញរឿងរ៉ាវកូនប្រុសដែលម្តាយបង្កើតខកខានជួបមុខជាច្រើនខែនោះ។ ស្រាប់តែមានសារមួយត្រូវបានបញ្ចេញដោយអនាគតភរិយាថ្មីរបស់លោក ឌួង ឆាយ ចេញមុខប្រតិកម្ម បញ្ចេញសារតបទៅកាន់អ្នកនាង ដេត ម៉ាលីណា ជាម្តាយ ប៉ុន្តែសារនេះត្រូវបានចែករំលែក ហើយក្នុងនោះក៏មានការបញ្ចេញយោបល់របស់លោកជំទាវ ហាក់ ដាណា ផងដែរ។
ផ្តើមពីការបញ្ចេញសារដោយខកខានជួបមុខកូនប្រុសជាច្រើនខែកន្លងមកហើយ ពីអ្នកនាង ដេត ម៉ាលីណា បែរជាសារនិងការបកស្រាយតាមរយៈការLive វីដេអូពីសំណាក់លោក ឌួង ឆាយ បានបញ្ចេញផងដែរ ហើយអ្វីដែលគេចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមក្រោយពីអនាគតភរិយារបស់លោកឌួង ឆាយ បានបោះពាក្យចំៗឱ្យអ្នកនាង ដេត ម៉ាលីណា ថា«ខ្ញុំមិនមែនម្ដាយបង្កើតក៏ខ្ញុំមើលថែទាំងយប់ទាំងថ្ងៃ អ្នកជាម្ដាយបង្កើតបែរជាដើរផឹកស៊ីចូលក្លឹបវិញ »។ទោះជាយ៉ាងណាមុនពេលបញ្ចេញសារនេះគេចាំបានថាកាលពីថ្ងៃទី ១៣ ខែវិច្ឆិកាកន្លងទៅលោក ឌួង ឆាយ បានបង្ហោះសារនៅក្នុងបណ្តាញសង្គមក្រោយពីកូនប្រុសទីពីររបស់លោកមានជំងឺគ្រុនឈាម ។ តែត្រូវអ្នកនាង ដេត ម៉ាលីណា តបវិញភ្លាមៗថា«មិនចេះប្រើហឹង្សានិងធ្វើឱ្យកូនមានសម្ពាធផ្លូវចិត្ត…» ក្នុងនោះលោកបានរៀបរាប់ថា «អាណិតកូនប្រុសខ្ញុំណាស់ឈឺគ្រុនឈាមបួនថ្ងៃហើយមិនទាន់ធូរ។ពេលកូនឈឺគឺពុកនិងម៉ាក់មីងនៅមើលថែក្បែរកូនរហូត24/7 ម៉ោង។ឆាប់ជាណាកូនប្រុសពុកឆាប់បានចូលសាលារៀនវិញ ។
សាររបស់លោក ឌូង ឆាយ ត្រូវបានអតីតភរិយាអ្នកនាង ដេត ម៉ាលីណា បានតបតវិញដោយរៀបរាប់ពីដើមហេតុយ៉ាងវែងនឹងបានបញ្ជាក់ថាអ្នកនាងបានបែកពីកូនប្រុសកន្លះឆ្នាំហើយ ។ ឆ្លើយតបជាមួយអ្នកនាង ដេត ម៉ាលីណា គេបានឃើញអនាគតភរិយាវ័យក្មេងរបស់លោក ឌួង ឆាយ បានចេញមុខបង្ហោះសារយ៉ាងចាក់ដោតថា «មនុស្សខ្វាក់ភ្នែកនៅដឹងអ្នកណាធ្វើល្អចំពោះខ្លួនតែមនុស្សខ្វាក់ចិត្តមើលមិនឃើញគេល្អនោះទេ ខ្ញុំមិនមែនម្ដាយបង្កើតក៏ខ្ញុំមើលថែរទាំងយប់ទាំងថ្ងៃ អ្នកជាម្ដាយបង្កើតបែជាដើផឹកស៊ី ចូលក្លឹបវិញ»? ជុំវិញការបង្ហោះពាក្យរបស់អនាគតភរិយាលោក ឌួង ឆាយ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិវែកញែកព្រោងព្រាត ។ មិនរង់ចាំយូរអ្នកនាង ដេត ម៉ាលីណា បានតបវិញថា «Single momខ្ញុំជាម្ដាយចេះផឹក ចេះចូលក្លិបចេះដើរលេង ចេះរកស៊ីធ្វើការចេះលេខ1shopping ចេះមានពេលសំរាប់កូននិងគ្រួសារនិងខ្លួនឯង តែមិនចេះហឹង្សាលើកូន មិនធ្វើអោយកូនមានសំពាធផ្លូវចិត្ត មិនធ្វើអោយកូនស្រក់ទឹកភ្នែក mummy love so much u my strong smart son for me»។ នេះជាលើកដំបូងដែលគេបានឃើញគូដណ្តឹងរបស់លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បោះពាក្យឱ្យគ្នាចំៗបែបនេះ។
ភ្ញាក់ផ្អើលសម្រាប់អ្នកលេងបណ្តាញសង្គម និងអ្នកតាមដានក្រោយពីមុននេះលោកជំទាវ ហាក់ ដាណា ក៏បានចេញមុខបោះពាក្យសម្តីខ្លាំងៗទៅកាន់ អនាគត ប្រពន្ធ លោកឌួង ឆាយផងដែរថា កុំនិយាយថាស្រលាញ់កូនគេជាងម្ដាយបង្កើតគេ មើលថែរជាងគេម្ដាយនោះ , ចាំធ្វើជាម្ដាយគេសិនទៅទើបយល់អាម្មណ៍នេះ។
ក្ដីស្រលាញ់ម្ដាយ មិនបាច់សម្ដែងផុសមើលថែរកូនទេ កូនគេកើតហូរឈាមគេទាំងថ្លុក មើលតាំងពីមិនទាន់កើតក្នុងពោះគេ ទោះគេមិនប្រាប់មិនផុសក៏យើងត្រូវដឹងគេស្រលាញ់កូនគេប៉ុនណាដែល។ចេះបែងចែកអោយដាច់រវាងកូនគេ គឺគេ សាច់ឈាមគេ ។ អោយគេវិញទៅគេចេះថែរហើយ៕
ដោយ ៖ វឌ្ឍនា