ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនវ័យចាស់ជាងគេនៅតែបន្តធ្លាក់សញ្ញាបត្របាក់ឌុបសម័យប្រឡង​ ០៦វិច្ឆិកា​ ២០២៣​

ចែករំលែក៖

ភ្នំពេញ​ ៖​ អ្នកស្រី ហែម ស៊ីណាត អាយុ ៥៨ឆ្នាំ ដែលមានវ័យចាស់ជាងគេនៅតែបន្តធ្លាក់ដដែល​ ក្នុងការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)សម័យប្រឡង ០៦ វិច្ឆិកា ២០២៣​ ៕

    បេីយោងតាមលទ្ធផលនៃការប្រឡងនេះដែរអ្នកស្រីហែម ស៊ីណាត​ បានធ្លាក់ស្ទើរគ្រប់មុខវិជ្ជា លើកលែងតែមុខវិជ្ជាភូមិវិជ្ជាមួយគត់ដែលអ្នកស្រីបានជាប់និទ្ទេសE។

    អ្នកស្រីហែម ស៊ីណាត អាយុ ៥៨ឆ្នាំដែលមានវ័យចំណាស់ជាងគេត្រូវបានលើកទឹកចិត្តនិងអ្នកស្រី បានប្រឡងនៅមណ្ឌល អនុវិទ្យាល័យ ទឹកថ្លា ខេត្ត បន្ទាយមានជ័យ ។

      គួរបញ្ជាក់ថាអ្នកស្រី ហែម ស៊ីណាត គឺជា អ្នកគ្រូអក្ខរកម្ម សព្វថ្ងៃរស់ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

      គួរបញ្ជាក់ថា អ្នកស្រី ហែម ស៊ីណាត រៀនបានជាប់ឌីប្លូមនៅស្រុកកំណើតនៅខេត្តកំពត  ហើយចំណាកស្រុកទៅរស់នៅភូមិពាក់ស្បែក ស្រុករតនមណ្ឌលខេត្តបាត់ដំបងកាលពីឆ្នាំ១៩៨៥ ហើយបន្តទៅរស់នៅភូមិ ថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ នាឆ្នាំ២០០៨ ៕

ដោយ៖ ភារ៉ា​ ដង្កោ


ចែករំលែក៖