ភ្នំពេញ ៖ វិស័យអប់រំនៅកម្ពុជា មានការអភិវឌ្ឍន៍ រីកចម្រើន គួរឱ្យចាប់អារម្មណ៍ ក្នុងសម័យសន្តិភាព ឃើញថា ៖ យុវជន យុវតី ភាគច្រើនចាប់យកការសិក្សាច្រើន ដែលជាប្រភព នៃធនធានមនុស្ស ។
ជាក់ស្តែងមើលចុះ ….! «សេពគប់អ្នករៀន ក្លាយជាបណ្ឌិត» ។ នេះជាពាក្យចាស់បុរាណ ដែលប្រៀនប្រដៅអប់រំកូនចៅ ឱ្យសេពគប់មនុស្សល្អ ដើម្បីដើរលើមាគ៌ាត្រឹមត្រូវ ក្នុងវិថីជីវិត។ ពាក្យទាំងនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់តាំងពីជំនាន់មុន មកដល់សម័យបច្ចុប្បន្ន។ ជាក់ស្ដែងយុវជន៦រូប ដែលតែងតែចំណាយពេលសិក្សាស្វយ័តជុំគ្នានោះ សម្រេចបានលទ្ធផលនិទ្ទេស A ដូចគ្នា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ គឺយុវតី៣នាក់ យវុជន ៣នាក់ ធ្វើអោយអាណាព្យាបាល រីករាយចំពោះការប្រឹងប្រែងរបស់កូន ប្រកបដោយ កត្តាទទួលខុសត្រូវខ្ពស់ ។
សូមបញ្ជាក់ថា៖ យុវជនប្រុសស្រីទាំង៦រូបនេះ មានឈ្មោះ ១-កែវ ផ្លីនា ,២-គង់ តារាវិសាល, ៣-កៅ ប៊ូលីហេង, ៤-ចាន់ សុខរក្សា , ៥-ជំនិត សុធាវី និង៦-ទឹម ច័ន្ទបូរមី។ ពួកគេទាំង៦រូបនេះ ជាសិស្សនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក។
បើបេក្ខជន ទក ភីរ៉ាវីន និទ្ទេសA លំដាប់ពិន្ទុ១០០,០០០ មកពីខេត្តសៀមរាប បានផ្ដល់បទសម្ភាសដល់សារព័ត៌មាន ជាភាសាអង់គ្លេស នារសៀលនេះផងដែរ។
បច្ចុប្បន្ន ភីរ៉ាវីន កំពុងរៀនត្រៀមប្រឡងពេទ្យនៅរាជធានីភ្នំពេញ ៕
ដោយ ៖ សិលា