ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ណែនាំឱ្យកងកម្លាំងទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ក្នុងពិធីបុណ្យអុំទូក៣ថ្ងៃ ដើម្បីពិធីប្រព្រឹត្ដទៅដោយរលូន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យកងម្លាំងទាំងអស់ត្រូវការពារសន្តិសុខ សុវត្ថិភាព សណ្តា ប់ធ្នាប់ឱ្យបានល្អ ក្នុងពិធីបុណ្យអុំទូក អកអំបុក  សំពះព្រះខែ បណ្ដែប្រទីប៣ថ្ងៃ ដើម្បីពិធីប្រព្រឹត្ដទៅដោយរលូន ។ លោក ឃួង ស្រេង បានណែនាំបែបនេះ ខណៈ លោកចុះទៅពិនិត្យគណៈបញ្ជាការឯកភាព  នៅតំបន់វាលព្រះមេរុហ៏ សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ នៅថ្ងៃសៅរ៏១៣កើត ខែកត្ដិក ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

      លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ  ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាព សប្បាយរីករាយ។ 

      លោក ឃួង ស្រេង  បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាង១ ម៉ឺននាក់ ពង្រាយ នៅតាមគោលដៅសំខាន់ៗ  ចំនួន១៤គោលដៅ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ ។  

    លោកបានណែនំាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈ បំពេញតួនាទីភារកិច្ច ដោយការទទួខុសត្រូវ ដើម្បីទទួលស្វាគមន៍ និងធានាការពារសុខ សុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។ កងកម្លាំងយើងទាំងអស់យកស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតថា ភារៈកិច្ចរបស់យើងគឺជាការចាំបាច់ ដែល ប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្តមកលើសមត្ថកិច្ចយើង   

    អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណនូវស្មារតីទទួលខុសត្រូវរបស់ កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំប្រឹងប្រែង  ធ្វើកិច្ចការងាររក្សាសន្តិសុខសណ្តាប់ធ្លាប់ បានល្អកន្លងមក។ 

    លោកបន្ដថា៖ដោយមានការយកចិត្តទុក ដាក់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបាន ឧបត្ថម្ភថវិកាមួយចំនួន ជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងនៅតាមគោលដៅនានា ក្នុងកិច្ចការងារការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក។ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈក្នុងការរៀបចំទំនុកបម្រុង ដើម្បីជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការងារបំពេញតួនាទីភារៈកិច្ចឱ្យកាន់តែប្រល្អសើរថែម ទៀតផងដែរ ៕

ដោយ ៖ សំរិត


ចែករំលែក៖