ភ្នំពេញ ៖ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកថ្ងៃទី២៦-២៧-២៨ វិច្ឆិកា ឆ្នាំ២០២៣ ។ សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរម នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អបរិបូណ៌ និងព្រះជន្មាយុយឺនយូរ ។
-សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមមានព្រះរាជសុខភាពល្អបរិបូណ៌ និងព្រះជន្មាយុយឺនយូរ ។
-សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយព្រះបរមសុខ ក្នុងសុគតិភព “។
-ជយោ! ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
-ជយោ! ព្រះរាជាណាចក្រកម្ពុជា
-ជាតិ សាសនា ព្រះមហាក្សត្រ
-ជយោ! រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
-អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
-ជយោ! លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា
-ជយោ! សន្តិភាព និងអភិវឌ្ឍន៍
-ជយោ! សន្តិភាព និងការបង្រួបបង្រួមជាតិ
-មានសន្តិភាព ទើបមានការអភិវឌ្ឍប្រទេសជាតិ
-ជយោ! សន្តិភាព ដោយនយោបាយ ឈ្នះ ឈ្នះ
-សូមអរគុណសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន
-ជយោ! សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍
-ការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគត និងជីវិត
-ការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ
-រួមគ្នា បំបាត់គ្រឿងញៀន
-គោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ជីវិត
-ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ ៖ សហការី