ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សមាគមអតីតយុទ្ធជន នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំ នៅសាធារណរដ្ឋហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ កិត្តិ​សង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ឆ្ពោះទៅកាន់ទីក្រុងម៉ានីឡា សាធារណរដ្ឋហ្វីលីពីន​ ដេីម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៥ និងមហាសន្និបាត លើកទី២២ របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ដែសហព័ន្ធអតីតយុទ្ធជនហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣​ នៅក្រុងម៉ានីឡា សាធារណរដ្ឋហ្វីលីពីន​ ៕

ដោយ ៖ សហការី


ចែករំលែក៖