ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ១៧នាក់ (ស្រី០៤នាក់) រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖  អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ វេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ១៧នាក់ (ស្រី០៤នាក់) រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីនឹងកាន់កាប់អាវុធដោយខុសច្បាប់ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបក្នុងភូមិសាស្រ្តស្រុកំពង់សីលា និងក្រុងព្រះសីហនុ។

  សមត្ថកិច្ចបញ្ជាក់ថា ៖ ចាប់យកវត្ថុតាងរួមមាន÷

១/ ម្សៅសថ្លា ចំនួន ២៨កញ្ចប់ ទម្ងន់សុទ្ធ ៦២,២៥ក្រាម

២/ ទូរស័ព្ទ ចំនួន ១២គ្រឿង

៣/ ដបជក់ ចំនួន ០៦

៤/ បារីអេឡិចត្រូនិច ចំនួន ០៤

៥/ ដែកកេះ ចំនួន ០៩

៦/ ជញ្ជីង ចំនួន ០៣

៧/ ខ្សៀ​ ចំនួន​ ០៨

៨/ ដាវ​ ចំនួន​០១

៩/ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ ចំនួន ០១

១០/ កាតធនាគារ ABA ចំនួន ០១

១១/ ម៉ូតូ ចំនួន ០៣គ្រឿង

១២/ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១

១៣/ អាវុធខ្លី​កែច្នៃ​ ចំនួន ០១ដេីម​, បង់​ចំនួ០១ គ្រាប់​​ចំនួន១០គ្រាប់

១៤/ ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន៕

ដោយ ៖ សហការី


ចែករំលែក៖