ភ្នំពេញ៖ នេះជាទិដ្ឋភាពនៃការអញ្ជេីញមកទស្សនាការប្រណាំងទូកយ៉ាងច្រេីនកុះករ និងសប្បាយរីករាយពីសំណាក់លោកតាលោកយាយ អ៊ំពូមីង បងប្អូនមកពីទូទាំងប្រទេសក្រោមម្លប់នៃសុខសន្តិភាពនិងសុវត្ថិភាព បន្ទាប់ពីខកខានអស់រយ:ពេល ៣ឆ្នាំកន្លងមកដោយសារការរាតត្បាតនៃជំងឺឆ្លងសាកល កូវីដ-១៩ ។ នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣
ខណៈសម្តេចអញ្ជើញអមព្រះមហាក្សត្រ យាងទតការប្រណាំងទូក។
សម្តេចធិបតី សូមជូនពរលោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ ទទួលបាននូវភាពសប្បាយរីករាយនិងសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរនាឱកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ៕
ដោយ ៖ សហការី