ភ្នំពេញ ៖ នារសៀលថ្ងៃអាទិត្យ ១៤កេីត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា សុីណា ឃួងស្រេង បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះពន្លាកណ្ដាល ( ព្រះពន្លាបុណ្យអុំទូកមុខព្រះបរមរាជវាំង )។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រសាសន៍ថា ៖ នេះជាទិដ្ឋភាពនៃការអញ្ជេីញមកទស្សនា ការប្រណាំងទូក យ៉ាងច្រេីនកុះករ និងសប្បាយរីករាយពីសំណាក់លោកតាលោកយាយ អ៊ំពូមីង បងប្អូន មកពីទូទាំងប្រទេស ក្រោមម្លប់នៃសុខសន្តិភាព និងសុវត្ថិភាព បន្ទាប់ពីខនខានអស់រយ:ពេល ៣ ឆ្នាំ កន្លងមក ដោយសារការរាតត្បាតនៃជំងឺឆ្លងសាកល កូវីដ-១៩ ។ ខណៈសម្តេចអញ្ជើញ អមស្តេចយាងព្រះមហាក្សត្រ ទត ការប្រណាំងទូក.ង។
សម្តេចធិបតី សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ ទទួលបាននូវភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ក្នុងការធ្វេីដំណេីរ នាឱកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ៕
ដោយ ៖ សហការី