ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២២៣នេះថា៖ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះណែនាំបញ្ឈប់សកម្មភាពបង្កសំឡេងរំខានដល់អ្នកជិតខាង ខណៈក្រុមអ្នកផឹកស៉ីមួយក្រុមបានចាក់បាសបេីកសំឡេងខ្លាំងៗនាពេលរាត្រី។
ការចុះណែនាំខាងលេីនេះ បានធ្វេីឡេីងកាលយប់ពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ សមត្ថកិច្ច ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពសិទ្ធិអ្នកជិតខាងទៅវិញទៅមក និងកុំចាក់ធុងបាសខ្លាំងៗនាពេលរាត្រី ព្រោះជាការរំខានដល់ដំណេកពួកគាត់៕
ដោយ៖ សហការី