ព័ត៌មានទាន់ហេតុការណ៍៖

និយ័តករទូរគមនាគមន៍កម្ពុជា៖​ ការចុះរុះរើឧបករណ៍បង្កើនកម្លាំង ឬឧបករណ៍ពង្រីកសេវា នៅតាមបុរីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ ក្នុងករណីម្ចាស់បុរីមិនអនុវត្តតាម​ នឹងត្រូវចាត់វិធានការតាមនីតិវិធី

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​និយ័តករទូរគមនាគមន៍កម្ពុជា​ ដែលទើប​ទទួល​បាននៅព្រឹកថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានសេចក្ដីជូនដំណឹង​ស្ដីពី​ ការចុះរុះរើឧបករណ៍បង្កើនកម្លាំង និងឬឧបករណ៍ពង្រីកសេវា នៅតាមបុរីនានា​ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ ស្ដីពី​កិច្ចប្រជុំកាលពីថ្ងៃទី២ ខែវិច្ឆិកាថ្មីៗ​នេះ។ 

      សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ និយ័តករទូរគមនាគមន៍កម្ពុជា​ សូមគោរពជម្រាបជូន លោក លោកស្រីប្រធាន ក្រុមការងារ មេត្តាជ្រាបថា ប្រតិបត្តិករបង្គោលអង់តែន និងទូរស័ព្ទចល័ត បានសាងសង់បង្គោលអង់តែននិងដាក់ឱ្យ ដំណើរការរួចរាល់ហើយគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដូចនេះ ដើម្បីចៀសវាងការឆ្លងរំខាន ដែលធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័ត និយ័តករទូរគមនាគមន៍កម្ពុជា​ សូមស្នើសុំ លោក​ លោកស្រី​ ប្រធានក្រុមការងារ មេត្តាជូនដំណឹងទៅម្ចាស់អភិវឌ្ឍន៍បុរី ឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងបុរីឱ្យរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវានិង/ឬ ឧបករណ៍ពង្រីកសេវា (Booster/Repeater) ឱ្យអស់ ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ក្នុងករណីការអនុវត្តដោយស្ម័គ្រចិត្តនេះពុំមាន ប្រសិទ្ធភាព ម្ចាស់អភិវឌ្ឍន៍បុរីត្រូវចាត់វិធានការណ៍តាមគ្រប់មធ្យោបាយក្នុងការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ ឧបករណ៍ទាំងនេះនៅក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែកបណ្តាប្រតិបត្តិករ ផ្តល់សេវាទូរស័ព្ទចល័តនឹងធ្វើការកែសម្រួលទៅលើបណ្ដាញរបស់ខ្លួនដើម្បីបញ្ចប់គម្រោងទៅតាមផែនការចាប់ពី ថ្ងៃទី១០ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣។

សូមជូនភ្ជាប់លិខិតគំរូសំណើសុំកិច្ចសហការទៅម្ចាស់អភិវឌ្ឍន៍បុរី។​ សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធានក្រុមការងារ មេត្តាសហការដោយអនុគ្រោះ៕

ដោយ៖ សហការី


ចែករំលែក៖