ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ៣ជំនាន់កាន់តែឯកោ = សកម្មជនបាត់ជំនឿនិងការនឹកស្រម៉ៃថាខ្មោចបក្សប្រឆាំងនឹងរស់ឡើងវិញអត់មានសោះ នាំឲ្យពួកគេចាកចេញពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាបន្តបន្ទាប់។
២- ការផ្តល់សិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ឲ្យជនជាតិវៀតណាម = គឺស្របតាមលក្ខ័ណ្ឌដែលបានកំណត់នៅក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍កម្ពុជា?
៣- នៅប្រទេសលើពិភពលោកសុទ្ធតែមានការផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ឲ្យជនបរទេស = ឲ្យតែគោរពបានតាមលក្ខ័ណ្ឌដែលមានក្នុងច្បាប់ជាធរមាន។
៤- ការនិយាយពីផ្តល់សញ្ជាតិ និងសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ឲ្យជនបរទេស = ស្តែងចេញពីសតិអារម្មណ៍ចង្អៀតចង្អល់ជាតិនិយមនិងរើសអើងជាតិសាសន៍?
៥- បើថាផ្តល់សិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ដល់ជនបរទេសខុសច្បាប់និងខ្លាចគេយកទឹកដីនិងមុខរបរអស់ = មានតែខ្មែរយើងខិតខំឲ្យខ្លាំងដើម្បីជីវភាពធូរធានិងរីកចម្រើនជាងគេ។
៦- គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនបរទេស = ត្រូវផ្តល់សញ្ជាតិនិងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ក៏ផ្តល់ ត្រូវបណ្តេញចេញពីកម្ពុជាក៏ធ្វើដែរស្របទៅតាមករណីជាក់ស្តែងនិមួយៗ។
៧- អ្នកមានបុណ្យឬមិនមានបុណ្យអាស្រ័យលើជំនឿរបស់ប្រជាជន = រាជរដ្ឋាភិបាលមិនបានបង្កើតអ្នកមានបុណ្យនិងបង្ខិតបង្ខំប្រជាជនឲ្យជឿទេ?
៨- ប្រមុខរាជរដ្ឋាភិបាលថៃមកបំពេញទស្សនកិច្ចនៅកម្ពុជាគឺទី១មកបង្ហាញខ្លួនជាមេដឹកនាំថៃដែលទើបឡើងកាន់អំណាច ទី២ដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាពនិងសហប្រតិបត្តិការជាមួយកម្ពុជា = មានន័យថាថៃទទួលស្គាល់កម្ពុជាជាពិសេសទទួលស្គាល់សម្តេចធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីកម្ពុជាស្របច្បាប់។
៩- គឹម សុខ មានខួរក្បាលប្រឆាំង = ការនិយាយរបស់ គឹម សុខ ពោរពេញទៅដោយការប្រឆាំងនិងអវិជ្ជមាន។
១០- ថៃបង្កើតរោងចក្រស្រាបៀនៅកម្ពុជាគឺជាការវិនិយោគ = ឯការផឹកឬមិនផឹកស្រាបៀគឺជាសិទ្ធិរបស់ពលរដ្ឋ ៕
ដោយ ៖ សហការី