ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងសន្តិសុខអ៊ុយក្រែន បានបំផ្ទុះផ្លូវដែក ដែលតភ្ជាប់រុស្ស៊ី និងចិន

ចែករំលែក៖

នេះគឺជាផ្លូវដែកដ៏សំខាន់តែមួយគត់ដែលតភ្ជាប់រុស្ស៊ី និងចិន ហើយត្រូវបានចោទប្រកាន់ដោយកងកម្លាំងសន្តិសុខអ៊ុយក្រែនថាត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនសម្ភារៈយោធា។ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន (UNIAN/Pravda/kyivpost.com) នៅថ្ងៃទី 30 ខែវិច្ឆិកា បានផ្សាយថាថា កងកម្លាំងសន្តិសុខអ៊ុយក្រែន (SBU) បានបំផ្ទុះផ្លូវរថភ្លើងដឹកទំនិញនៅក្នុងផ្លូវរូងក្រោមដី ដ៏សំខាន់មួយរវាងប្រទេសរុស្ស៊ី និងប្រទេសចិន។
យុទ្ធនាការនេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី 29-30 ខែវិច្ឆិកា ដោយផ្តោតលើផ្លូវរូងក្រោមដី Severomuysky នៅលើខ្សែបន្ទាត់សំខាន់ Baikal – Amur ជ្រៅក្នុងទឹកដីរុស្ស៊ី។
ប្រភពមួយក្នុងជួរថ្នាក់ដឹកនាំយោធាអ៊ុយក្រែនបានបញ្ជាក់ប្រាប់ Kyiv Post ថា ការផ្ទុះចំនួនបួនបានកំណត់គោលដៅលើរថភ្លើងខណៈដែលវាបានឆ្លងកាត់ផ្លូវរូងក្រោមដី។ មន្ត្រីអ៊ុយក្រែនបន្ថែមថា៖ «បច្ចុប្បន្នភាគីរុស្ស៊ីប្រើផ្លូវនេះ រួមទាំងការដឹកជញ្ជូនសម្ភារៈយោធា។ បន្ទាប់ពីការផ្ទុះនោះ ផ្លូវត្រូវខូចខាតយ៉ាងខ្លាំង»។
នៅពេលនេះដែរ ទីក្រុងប៉េកាំងមិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការខាងលើនោះឡើយ ។ ប៉ុន្តែតាមក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពនោះនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ទំនាក់ទំនងជាមួយចិន ដោយសារតែបានប៉ះពាល់ផលប្រយោជន៍របស់ចិន ៕ ដោយ៖ ធីរីណា

រូប​ថត​៖ The Guardian


ចែករំលែក៖