ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាដោយចេតនាយកដំបងឈើជ្រុងវាយយុវជនម្នាក់រងរបួសធ្ងន់បែកក្បាលលើចិញ្ចើមស្តាំដេរចំនួន៦ថ្នេរនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩និង២៥នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវមាត់ទន្លេ ក្រុមទី៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះរ័ត្ន រស់បាទ ហៅប៉ែន ភេទប្រុស អាយុប្រហែល២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រងរបួសធ្ងន់បែកក្បាលលើចិញ្ចើមស្តាំដេរចំនួន៦ថ្នេរ ស្នាមជាំកែងដៃសងខាង ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ចំណែកជនសង្ស័យទី១-ឈ្មោះភួង ឌុយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី3 ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ខឬស្សីកែវ(ឃាត់ខ្លួនមានសារធាតុញៀន)។ ទី២-ឈ្មោះម៉េត ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខគ្មាន ក្រុមទី៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(គេចខ្លួន)
សម្ភារដកហូតៈ ដំបងឈើជ្រុងចំនួន០១ ប្រវែង៦តឹក។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះឈ្មោះរ័ត្ន រស់បាទ បានចេញពីធ្វើការដើរទៅលេងនៅមាត់ទន្លេជាកន្លែងកើតហេតុ ពេលទៅដល់បានជួបជនសង្សយ័ឈ្មោះភួង ឌុយកំពុងអង្គុយផឹកស្រាថ្នាំនៅមុខផ្ទះខ្លួនក៏និយាយឌឺដងគ្នា រួចជនរងគ្រោះបានទៅអង្គុយផឹកស្រាបៀរនៅផ្ទះអ្នកជិតខាង ធ្វើឱ្យជនសង្ស័យឈ្មោះភួង ឌុយខឹងបានទៅបបួលជនសង្សយ័ឈ្មោះម៉េត ដោយកាន់ដំបងឈើជ្រុងម្នាក់មួយទៅវាយជនរងគ្រោះបណ្តាលអោយរងរបួស ហើយបានអ្នកជិតខាងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យទាំងពីរនាក់បានរត់គេចខ្លួន លុះមកដល់ម៉ោង១០ និង១០នាទី ថ្ងៃ០២ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចយើងឃាត់បានជនសង្សយ័ម្នាក់ឈ្មោះភួង ឌុយ នៅចំណុចភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។
ចំពោះមុខ ជនសង្សយ័ដែលឃាត់ខ្លួនបានកម្លាំងជំនាញខណ្ឌ+ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងបន្តស្វែងរកបក្ខពួកដែលនៅសេសសល់៕
ដោយ៖ ជីណា