ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី០២ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់បន្ថែមទៀត ពាក់ព័ន្ធករណីប្លន់ម៉ូតូ (ធាក់យកម៉ូតូ)។
ករណីស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្ថែមទៀតនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨ និង៣០នាទី ស្ថិតនៅភូមិព្រៃពពែល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ម៉េង ឆេងធៀន ហៅអាពេជ្រ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិព្រៃពពែល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សហការី