ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ! កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវក្រវ៉ាតព្រំដែន កម្ពុជា.ឡាវ .ថៃ ប្រវែង៨៨.៣៣គីឡូម៉ត្រ ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ទៅបន្ទាយស្រមោច ស្រុកជាំក្សាន្ត ត្រូវបានមន្ទីរសាធារណការ ធ្វើការ ជួសជុល ថែទាំ ឡើងវិញ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវក្រវ៉ាតព្រំដែន កម្ពុជា.ឡាវ .ថៃ ប្រវែង៨៨.៣៣គីឡូម៉ត្រ ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ទៅបន្ទាយស្រមោច ស្រុកជាំក្សាន្ត ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការ ជួសជុល ថែទាំ ឡើងវិញ ។ នេះជាការបញ្ជាក់ពីខាងក្រុមការងារជំនាញ នៃអង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បញ្ជាក់អោយដឹង នៅល្ងាចថ្ងៃទី២ ខែធ្នូ នេះ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអញ្ជើញចុះត្រួតពិនិត្យមើលសកម្មភាព ការងារថែរទាំ​ផ្លូវជាតិលេខ៩២ ដែលកំពុងអនុវត្តន៍ដោយក្រុមការងារថែទាំផ្លូវថ្នល់របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។ដោយលោកណែនាំដល់ក្រុមការងារ ត្រូវខិតខំធ្វើផ្លូវនេះឱ្យឆាប់រួចរាល់ ប្រកបដោយគុណភាព ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

កំណាត់ផ្លូវជាតិលេខ៩២ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងជួសជុល ថែទាំនេះ គឺភ្ជាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ឆ្លងកាត់ឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពី ស្រុកឆែប ជាប់ព្រំដែនឡាវ រហូតបន្ទាយស្រមោច ស្រុកជាំក្សាន្ត និងទៅប្រាសាទព្រះវិហារផងដែរ។

សូមជូនពរការធ្វើដំណើររបស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖