ខេត្តកែប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញ មើលទីតាំងបង្ហាញសមិទ្ធផល ផលិតផល ឬសេវាកម្មផ្សេងៗរបស់ខ្លួន ក្នុងពិធីបុណ្យសមុទ្រលេីកទី ១០ នៅទីក្រុងកែប ខេត្តកែប ។
សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ ល្ងាចនេះបានមកជួបបងប្អូន ពូមីង តាយាយដែលជាតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល ផលិតផល ឬសេវាកម្មផ្សេងៗរបស់ខ្លួន ក្នុងពិធីបុណ្យសមុទ្រលេីកទី ១០ នៅទីក្រុងកែប ខេត្តកែប។
សម្តេចធិបតី បន្តថា៖ ពិធីបុណ្យសមុទ្រនេះ បាននឹងកំពុងធ្វេីឡេីងចាប់ពីថ្ងៃទី១ ដល់ ៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តាទីតាំងសំខាន់ៗនាទីក្រុងកែប ខេត្តកែប។
សូមបញ្ជាក់ថា ៖ ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បី អបអរសាទរឆ្នេរ សមុទ្រ កម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាត បំផុតលើ សកល លោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការ ឆ្លាស់ វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណង នៃ ពិធី បុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ ទេសចរណ៍ ប្រកបដោយចិរភាព និងកា រ ទទួល ខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់ តែច្រើន។
ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានរៀបចំឡើងវិញនៅឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលបានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។
ពិធីបុណ្យ សមុទ្រ លើកទី១០ នៅក្នុងខេត្តកែប ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីទេសចរណ៍» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបែងចែកជាបីតំបន់ រួមមានតំបន់ A ស្ថិតនៅទីតាំងពយអភិវឌ្ឍជាប់ផ្សារក្តាម, តំបន់ B ស្ថិតនៅទីតាំងឆ្នេរងូតទឹកកម្សាន្ត «ខ្ញុំស្រឡាញ់ ខេត្តកែប (I LOVE KEP)» និងតំបន់ C ស្ថិតនៅទីតាំងមុខសាលាខេត្តកែប។ តំបន់ទាំងបីនេះ ត្រូវបានរៀបចំឡើង ដោយមានកម្មវិធីជាសកម្មភាពនានាសម្រាប់ទេសចរ និងសាធារណជន មកទស្សនា កម្សាន្ត ៕
ដោយ ៖ សិលា