ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាជាតិកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន​ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ។ 

 សូមបញ្ជាក់ថា ៖ តបតាមការអញ្ជើញរបស់  លោក VUONG Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិ​ភូជាន់​​ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋ​សង្គម​និយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី បានជួបសម្តែងការគួរសមជាមួយ លោក NGUYEN Phu Trong អគ្គលេខាធិការ​​បក្សកុម្មុយនីស​វៀតណាម លោក VO Van Thuong ប្រធានរដ្ឋវៀតណាម និងបាន​ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក VUONG Dinh Hue ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានទទួលជួប​សម្តែងការគួរសមជាមួយប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ព្រមទាំងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តហាណាម ដើម្បីសិក្សាឈ្វេងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយជូនពលរដ្ឋផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖