ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បា​នពងមាន់ចំនួន៥ម៉ឺន​គ្រាប់ និងពងគ្រួចចំនួន ៧ម៉ឺន​គ្រាប់ ពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១៦ និង៤៥នាទី នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទ ល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកKIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ ១តោន ស្លាកលេខភ្នំពេញ2BO-0048 ពណ៌ស ដឹកស៊ុតសត្វមាន់ចំនួន ៥០០០០គ្រាប់ និងស៊ុតសត្វគ្រួចចំនួន ៧០០០០គ្រាប់  ដឹកចេញមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ 

ពងមាន់ និងពងគ្រួច​ ទាំងអស់​នឹង​ត្រូវយកមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិត អនុញ្ញាតអ្វីទាំងអស់ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតសត្វ)។

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានឃាត់ចាប់នៅលើផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខសាលាសង្កាត់វាលស្បូវ។  ក្រុមការងារបាននាំយកវត្ថុតាងនិងបទ ល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖