ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី និងលោកជំទាវវេជ្ជបណ្ឌិត មិនមើលរំលង ប្អូនស្រី ហ៊ួន ច័ន្ទសុនី មានអាការ:ធ្លាក់ឈាមឥតឈប់ឈរក្រោយសម្រាលកូន ជួយសង្គ្រោះបន្ទាន់ !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មិនមើលរំលង ប្អូនស្រី ហ៊ួន ច័ន្ទសុនី មានអាការ:ធ្លាក់ឈាមឥតឈប់ឈរក្រោយសម្រាលកូន ជួយសង្គ្រោះបន្ទាន់ ! នេះបើយោងតាមការបញ្ជាក់ពីក្រុមការងារ ក្រុមគ្រូពេទ្យ TYDA នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា៖ ប្អូនស្រី ហ៊ួន ច័ន្ទសុនី អាយុ ២៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអាការ:ធ្លាក់ឈាមឥតឈប់ឈរក្រោយសម្រាលកូន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ឃាត់ឈាមប្រកបដោយជោគជ័យ និងបញ្ជូនទៅសង្រ្គោះបន្តនៅផ្នែកប្រពោធនកម្មជំងឺធ្ងន់ នៅមន្ទីរពេទ្យកាល់ម៉ែត តាមរយៈក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ 

បច្ចុប្បន្ន ស្ថានភាពជំងឺរបស់ប្អូនស្រី មានភាពល្អប្រសើរ និងបានផ្លាស់ទៅសម្រាកនៅអគារជំងឺធម្មតា ចំណែកឯសុខភាពរបស់ទារក ក៏មានភាពរឹងមាំ និងបន្តទទួលការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ។

ការចំណាយលើការព្យាបាល ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ សម្ដេចធិបតី  និងលោកជំទាវបណ្ឌិត ព្រមជាមួយមន្ទីរពេទ្យកាល់ម៉ែត ផងដែរ ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA ៕

ដោយ ៖ សិលា


ចែករំលែក៖