ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរចំនួន​ ៣១នាក់​ ត្រូវ​សមត្ថកិច្ច​ព្រំដែន​នាំមក​អប់រំ​ ក្រោយ​លួច​ឆ្លងដែន​ត្រឡប់មកពីប្រទេសថៃ នៅស្រុកសំពៅលូន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ សហការជាមួយកម្លាំងយោធា ទទួលពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចំនួន៣១នាក់​ ស្ថិត​នៅ​ក្នុងភូមិស្រុកសំពៅលូន ខេត្តបាត់ដំបង​ និងបានធ្វើការសាកសួរ អប់រំណែនាំ​មិនឱ្យលួច​ឆ្លងដែន​ទៀតនោះទេ។ 

យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២២៣​នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង​ ជាប់ជាប្រចាំស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ​ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត-ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន​ ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់-ស៊ី មេមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ ចំនួន៤នាក់ កាលពីថ្ងៃអាទិត្យទី៣ ខែធ្នូ  ឆ្នាំ២០២៣​ម្សិលមិញនេះ​ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ-ផាត នាយប៉ុស្តិ៍ស្តីទី សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី១ វរសេនាតូចលេខ១ ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ស៊ឹង-ស៊ិត មេបញ្ជាការរងកងអនុសេនាធំ រួមនិងកម្លាំងយោធាវរសេនាតូចលេខ៥៣៣ ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ីន-សេងអាន មេបញ្ជាការរងកងអនុសេនាធំ បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត​បាត់ដំបងចំនួន១លើក ចំនួន៣១នាក់ ស្រី១៦នាក់ កុមារ៥នាក់។

ក្រោយពីទទួលបាន កម្លាំងជំនាញ​បានធ្វើការសួរនាំ កត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ និងធ្វើការអប់រំណែនាំ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕

ដោយ៖ សហការី


ចែករំលែក៖