ព័ត៌មានទាន់ហេតុការណ៍៖

កុំមើលរំលងអី ! ប្អូនស្រី ភាព ចាន់ធី ជាសិស្សនិទ្ទេស A នៃវិទ្យាល័យសង្កែ ឆ្នាំ២០២៣ ដែលមានជីវភាពក្រីក្រលំបាក ក្នុងគ្រួសារមានកូន១០នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ គ្មាននរណាម្នាក់ ឬគ្រួសារណាមួយ ចង់ក្រនោះទេ ប៉ុន្តែខ្លះនៃស្ថានភាពគ្រួសារ ជួបការលំបាក ខ្វះមុខ ខ្វះក្រោយ ក៏មានវិបត្តិនេះកើតឡើង។ អ្វីដែលមិនត្រូវមើលរំលង សង្ឃឹមថា៖ មានសប្បុរសជន អាជ្ញាធរដែនដី មានភូមិ ឃុំ ស្រុក ខេត្ត អាចនឹងជួយជ្រោមជ្រែង ដល់យុវតី ក្រីក្រ ប្រកបដោយធនធានមនុស្ស មានឱកាសបាន បន្តការសិក្សាទៅមុខទៀត ដើម្បីឱ្យគាត់មានអនាគតល្អ និងបានចូលបម្រើការងារ ជូនប្រទេសជាតិ ។ 

មើលចុះ អ្វីជាការពិត ! គឺប្អូនស្រី ភាព ចាន់ធី ជាសិស្សនិទ្ទេស A នៃវិទ្យាល័យសង្កែ ឆ្នាំ២០២៣ ដែលមានជីវភាពក្រីក្រលំបាក ក្នុងគ្រួសារមានកូន១០នាក់ ។ 

សូមរម្លឹកថា ៖ មុនប្រឡងមួយថ្ងៃប្អូនបានទៅស៊ីឈ្នូលស្ទូងស្រូវឲ្យគេដើម្បីបានថវិកាទៅប្រឡង ។ ត្រង់នេះមិនមែនលើកហេតុផល ពីការលំបាក ដើម្បីឱ្យមានសន្ទុះការជួយទាំងមិនមែនជសការពិតទេ គឺនាងខ្វះក្រមែន បើមិនប្រឹងសុីឈ្នួលគេ តើមានថវិកា ឯណាដើម្បីដាក់តាមខ្លួនសម្រាប់ពេលប្រឡង ហូបបាយ ចុក នេះជាដើម។ 

បើឪពុកម្ដាយខិតខំតស៊ូដាក់លបរកត្រីចិញ្ចឹមកូនៗ ហើយកូនខ្លះបានទៅស៊ីឈ្នួលលាងចានឱ្យគេ ឯកូនប្រុសពីរនាក់ទៀតបានទៅសាងផ្នូសដើម្បីបានអាស្រ័យនៅក្នុងវត្តអារាម ។ ទោះបីជាយ៉ាងណា ប្អូនខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រឡងជាប់និទ្ទេស A ។ ប្អូនមានអាសយដ្ឋាន នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្តីសង្ឃឹមរបស់នឹងមាន ! ជឿថា៖ ខ្មែរជួយខ្មែរ មិនមើលរំលងប្អូនទេ តិចក្តី ច្រើនក្តី ដើម្បីជួយដល់ប្អូន មានឱកាសបានសិក្សាបន្តទៀត ៕ 

ដោយ ៖ សិលា


ចែករំលែក៖