ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃជំនួបពិភាក្សាការងារទ្វេភាគី រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជាមួយ អគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភាឡាវ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Pingkham LASASIMMA អគ្គលេខាធិការរដ្ឋសភាឡាវ។ នៅក្នុងជំនួបទ្វេភាគីជាមិត្តភាពប្រកបដោយភាព ស្និទ្ធស្នាលនេះ លោក ឡេង ប៉េងឡុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋសភាឡាវ ដែលបានធ្វើបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅជាទីបំផុត ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនាពេលនេះ។

លោកអគ្គលេខាធិការរដ្ឋសភាកម្ពុជា បានជម្រាបជូនសមភាគីឡាវត្រួសៗ អំពីការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការ ដឹកនាំនៅកម្ពុជា ទាំងនៅកម្រិតរាជរដ្ឋាភិបាល និងនៅកម្រិតរដ្ឋសភាជាតិ។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងផ្តល់អាទិភាពទៅលើការងារបម្រើ ប្រជាជន អភិវឌ្ឍធនធានមនុស្ស និងការលើកស្ទួយសេដ្ឋកិច្ចឌីជីថល តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងការ ក្នុងនោះមានគម្រោងធ្វើកំណែទម្រង់ឱ្យក្លាយជាសភាឌីជីថលនៅក្នុងអាណត្តិថ្មីនេះ។ ដាក់ចេញនូវផែនការការងារច្បាស់ លាស់។ រីឯអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាក៏ត្រូវដើរឱ្យស៊ីសង្វាក់នឹងរដ្ឋាភិបាលដែរឯកឧត្តមអគ្គលេខាធិការបានលើក សំណើជូន លោកជំទាវ អគ្គលេខាធិការរដ្ឋសភាឡាវ ឱ្យចាប់ផ្តើមពិភាក្សាគ្នាក្នុងកម្រិតបច្ចេកទេស ដើម្បីឈានទៅដាក់ចេញ នូវផែនការសកម្មភាពសម្រាប់ជាការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក។

លោកស្រីអគ្គលេខាធិការរដ្ឋសភាឡាវ បានឯកភាពទៅនឹងសំណើនេះ និងបានកោតសរសើរចំពោះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដ៏ជោគជ័យនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកស្រីបាន គូសបញ្ជាក់ជាបឋមថា កិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ គួរតែមានចំណុចមួយផ្តោតទៅលើការ ធ្វើសង្គតភាពច្បាប់ សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលអាចត្រូវបានចាត់ទុកថា ជាតំបន់ពិសេស។ បន្ថែមពីលើនេះ លោកជំទាវ បានថ្លែងអំណរគុណកម្ពុជាដែលបានផ្ដល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋសភាឡាវ ឱ្យបានទៅបន្តការសិក្សាថ្នាក់ អនុបណ្ឌិតនៅកម្ពុជា និងការសន្យាជួយជ្រោមជ្រែងរដ្ឋសភាឡាវ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ នៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖