ព័ត៌មានទាន់ហេតុការណ៍៖

អាកាសធាតុជាក់ខ្លាំងដល់ -៥០អង្សាសេ នៅតំបន់ Siberia របស់រុស្ស៉ី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា សីតុណ្ហភាពនៅក្នុងផ្នែកខ្លះនៃតំបន់ Siberia របស់រុស្ស៉ី បានធ្លាក់ចុះរហូតដល់ជិត -៥០អង្សាសេ ហើយព្យុះព្រិលបានបោកបក់លើទីក្រុងមូ៉ស្គូ និងរំខានដល់ជើងហោះហើរ ខណៈដែលអាកាសធាតុត្រជាក់ក្នុងរដូវរងាគ្របដណ្តប់ពាសពេញផ្ទៃប្រទេស។
បើតាមស្ថានីយឧតុនិយមប្រចាំតំបន់ សីតុណ្ហភាពបានធ្លាក់ចុះដល់ជិត -៥០អង្សាសេនៅផ្នែកជាច្រើនសាធារណរដ្ឋ Sakha ដែលស្ថិតនៅភាគឦសាននៃតំបន់ស៉ីបេរី និងមានទីក្រុងកំពង់ផែ Yakutsk ដែលជាទីក្រុងដ៏ត្រជាក់បំផុតមួយរបស់ពិភពលោក។ ដោយផ្ទៃដីស្ទើរតែទាំងអស់នៃសាធារណរដ្ឋ Sakha មានទីតាំងនៅលើស្រទាប់ទឹកកក រដ្ឋធានី Yakutsk ដែលនៅចម្ងាយប្រហែល ៥,០០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងមូ៉ស្គូ សីតុណ្ហភាពមានកម្រិតប្រហែលពីដក -៤៤ រហូតដល់ -៤៨អង្សាសេ។ នៅឯទីក្រុងមូ៉ស្គូវិញ ការធ្លាក់ព្រិលខ្លាំងបំផុតមិនធ្លាប់មាន បណ្តាលឱ្យមានការពន្យារពេលជើងហោះហើរ នៅអាកាសយានដ្ឋានមួយចំនួននាថ្ងៃចន្ទនេះ ហើយផ្លូវនានាគ្របដណ្តប់ទៅដោយព្រិលក្រាស់។ ចំណែកសីតុណ្ហភាពធ្លាក់ចុះដល់ -១៨អង្សាសេ។
សីតុណ្ហភាពក្នុងកម្រិត -៥០អង្សាសេបែបនេះ បានក្លាយជារឿងដែលកើតមានលែងសូវញឹកញាប់ប៉ុន្មានទៀតហើយ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ព្រោះតែការប្រែប្រួលអាកាសធាតុ ដោយស្រទាប់ដីឬថ្ម
កកៗនៅក្រោមសំបកភពផែនដីយើង កំពុងកើនឡើងសញ្ញានៃការរលាយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ baotintuc.vn


ចែករំលែក៖