ព័ត៌មានទាន់ហេតុការណ៍៖

ការព្យាបាលគ្រួសក្នុងថង់ និងផ្លូវទឹកប្រម៉ាត់ដោយវិធីឆ្លុះ និងវះចោះក្នុងពេលតែមួយ!

ចែករំលែក៖

ភ្នំពេញ ៖ ការព្យាបាលគ្រួសក្នុងថង់ និងផ្លូវទឹកប្រម៉ាត់ដោយវិធីឆ្លុះ និងវះចោះក្នុងពេលតែមួយ!  Intraoperative ERCP for the management of cholecystocholedocholithiasis! 

ទន្ទឹមនឹងការជឿនលឿននៃវេជ្ជសាស្រ្តសម័យទំនើបរបស់ពិភពលោក មន្ទីរពេទ្យកាល់ម៉ែតបានខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ សំភារៈ បូកផ្សំនឹងបច្ចេកទេសថ្មីៗ ជាមួយនឹងការសហការគ្នាបានយ៉ាងល្អរវាងក្រុមគ្រូពេទ្យវះកាត់ចោះ និងក្រុមគ្រូពេទ្យថតឆ្លុះ ដើម្បីអោយការព្យាបាលជំងឺគ្រួសក្នុងផ្លូវទឹកប្រម៉ាត់ មានប្រសិទ្ធិភាព និងផាសុកភាពខ្ពស់!

១- អ្វីទៅជាបច្ចេកទេស “ការព្យាបាលគ្រួសក្នុងថង់ និងផ្លូវទឹកប្រម៉ាត់ដោយវិធីឆ្លុះ និងវះចោះក្នុងពេលតែមួយ” (Intraoperative ERCP)?

   + Intraoperative ERCP គឺជាបច្ចេកទេសនៃការវះចោះកាត់ថង់ទឹកប្រម៉ាត់ដែលមានគ្រួសចេញ ជាមួយនឹងការសុងឆ្លុះចូលក្នុងពោះវៀនតូច ឆ្លងចូលក្នុងផ្លូវទឹកប្រម៉ាត់ដើម្បីឆ្កឹះសំអាតគ្រួសដែលស្ទះ បានក្នុងពេលតែមួយ ។

២- អត្ថប្រយោជន៍នៃបច្ចេកទេស Intraoperative ERCP 

   – ជម្រើសក្នុងការព្យាបាលជំងឺ២ ក្នុងពេលតែមួយ ជាមួយនឹងការប្រើថ្នាំសណ្តំតែមួយដង ការស្នាក់នៅមន្ទីរពេទ្យតែមួយលើក ជាមួយរយៈពេលសំរាកពេទ្យខ្លី (24 -48h)

       – កាត់បន្ថយភាពសុំាញុំ និងផលលំបាករបស់ជំងឺ

       – កាត់បន្ថយការឈឺចាប់ 

       – កាត់បន្ថយពេលវេលាសំរាកក្នុងការព្យាបាល

       – មិនតំរូវអោយមានការវះបើកពោះធំ 

៣- តើត្រូវធ្វើ Intraoperative ERCP នៅពេលណា (Indication)?

   – ជំងឺគ្រួសក្នុងថង់ និងផ្លូវទឹកប្រម៉ាត់ (Gallbladder and Bile duct stones)។

“ប្រសិនជាលោកអ្នក មានបំណងទទួលបានព័ត៌មានលំអិតបន្ថែម អំពីបច្ចេកទេសនេះ ក៏ដូចជាការព្យាបាលបញ្ហាគ្រួសក្នុងថង់ រឺក៏ផ្លូវទឹកប្រម៉ាត់ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យងកទេសនៃមន្ទីពេទ្យកាល់ម៉ែត” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សហការី


ចែករំលែក៖