ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលសម្រេចចាត់តាំងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រាជរដ្ឋាភិបាលសម្រេចចាត់តាំងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ។ នេះបើយោងតាមសេចក្តី សម្រេច របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលអង្គភាព មមជ្ឈមណ្ឌល«នគរវត្ត» ទទួលបាន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។ 

ប្រធានក្រុមការងាររាជរដ្ឋាភិបាលក្រុង ស្រុក នៃខេត្តព្រះវិហារ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលខេត្តព្រះវិហារ។ 

អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធាន អចិន្ត្រៃយ៍ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ។  តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។ ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឱ្យចូលរួមក្នុង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមការចាំបាច់។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តព្រះវិហារ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖