ព័ត៌មានទាន់ហេតុការណ៍៖

ប្រឹងអីក៏ប្រឹងម្ល៉េះរឿងខុសច្បាប់ ! ខណៈល្បែងអាចនាំឲ្យអ្នកប្រព្រឹត្តធ្លាក់ក្នុងរណ្តៅមរណៈ !!!

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អនុវត្តតាមបទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៣និង០០នាទី ម្សិលមុិញ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មានករណីបញ្ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម លោកឧត្តមសេនីយ៍ត្រី សោ សាវឿនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅទីតាំងខាងលើ។  នេះបើយោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ 

ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ និងដកហូតវត្ថុតាងមួយចំនួន។  

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

ដោយ ៖ សហការី


ចែករំលែក៖