ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំប្រតិភូក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ស៊ិន រ៉ង គណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាឆ្នាំ១៩៧៨ កំពុងសម្រាកព្យាបាលជំងឺ (ថ្លើម)

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធាន សមាគមគណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាឆ្នាំ១៩៧៨ ។  នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ស៊ិន រ៉ង គណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាឆ្នាំ១៩៧៨ កំពុងសម្រាកព្យាបាលជំងឺ (ថ្លើម) នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាវុធហត្ថខេត្តកំពង់ស្ពឺ ពាំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានសមាគមគណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាឆ្នាំ១៩៧៨ ។ ដែលបាននាំនៅអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈយុទ្ធកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាឆ្នាំ ១៩៧៨ មានដូចខាងក្រោម៖

– ថវិកា ចំនួន ១,០០០,០០០ រៀល

– អង្ករ  ចំនួន ០៤ បាវ

– ទឹកបរិសុទ្ធ ចំនួន ០៤ កេស

– មីម៉ាម៉ា ចំនួន ០៤ កេស 

– ទឹកក្រូច ចំនួន ០២ កេស 

ដោយ ៖ សហការី


ចែករំលែក៖