ព័ត៌មានទាន់ហេតុការណ៍៖

Copa America ឆ្នាំ២០២៤ ត្រូវធ្វើឡើងក្នុងក្រុងចំនួន១៤នៅអាមេរិក

ចែករំលែក៖

សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បានប្រកាសកាលពីថ្ងៃអង្គារថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Copa America ឆ្នាំក្រោយនឹងធ្វើឡើងនៅទូទាំងទីក្រុងចំនួន១៤របស់សហរដ្ឋអាមេរិក ដោយឈានដល់វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami Gardens រដ្ឋ Florida

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដំបូងនឹងធ្វើឡើងនៅកីឡដ្ឋាន MetLife ក្នុង East Rutherford រដ្ឋ New Jersey ជាមួយនឹងកីឡដ្ឋាន Bank of America ក្នុងទីក្រុង Charlotte រដ្ឋ North Carolina ខណៈដែលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ Arlington, Houston, Las Vegas និង Glendale

ការប្រកួតចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា មានការប្រកួតចំនួន៣២ និងក្រុមចូលរួមចំនួន១៦ក្រុម គឺ១០មកពី CONMEBOL និងមកពី CONCACAF ដែលគ្របដណ្តប់លើអាមេរិកខាងជើង និងកណ្តាល និងតំបន់ការាបៀន។

CONMEBOL ធ្លាប់បានប្រកាសថា ការប្រកួតបើកឆាកនៃការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Mercedes-Benz ក្នុងទីក្រុង Atlanta រដ្ឋ Georgiaទីក្រុងម្ចាស់ផ្ទះផ្សេងទៀតគឺ Las Vegas, Orlando, Santa Clara, Inglewood, Kansas City, Missouri និង Kansas City, Kansas

ការចាប់ឆ្នោតសម្រាប់ពានរង្វាន់ Copa America ឆ្នាំ២០២៤ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ អាហ្សង់ទីនបានផ្តួលម្ចាស់ផ្ទះប្រេស៊ីលនៅ Copa America ឆ្នាំ២០២១ សម្រាប់ពានរង្វាន់ធំដំបូងរបស់ពួកគេក្នុងរយៈពេល២៨ឆ្នាំ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖