ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបំពានភ្លេីងស្តុបទៅបុករថយន្តរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូលឿនបំពានភ្លេីងស្តុបជ្រុលទៅបុករថយន្តកំពុងបេីកឆ្លងផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅភ្លើងស្តុបមុខព្រលាន​យន្តហោះ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2AV-1578 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ភ្លើងស្តុបចូលព្រលានយន្តហោះពោធិ៍ចិនតុងដោយឃេីញភ្លើងពណ៌ខៀវក៏បេីកឆ្លងផ្លូវបំណងចូលទៅខាងក្នុងព្រលាន តែភ្លាមនោះមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខពោធិ៍សាត់​1F-5328 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនបំពានភ្លេីងស្តុបក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យរងការខូចខាតចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖