ការបាញ់ប្រហារនៅបរិវេណសំខាន់នៃសាកលវិទ្យាល័យ Nevada ទីក្រុង Las Vegas កាលពីថ្ងៃទី 6 ខែធ្នូ បានបណ្តាលឱ្យមនុស្ស 3 នាក់ស្លាប់ និង1នាក់ទៀតរងរបួស។ ជនសង្ស័យត្រូវបានបាញ់សម្លាប់។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 6 ខែធ្នូ (ម៉ោងក្នុងតំបន់) មន្ត្រីអាមេរិកបាននិយាយថា មុខសញ្ញាមួយបានបើកការបាញ់ប្រហារនៅបរិវេណសំខាន់នៃសាកលវិទ្យាល័យ Nevada ទីក្រុង Las Vegas រដ្ឋ Nevada ដោយបានសម្លាប់មនុស្ស 3 នាក់ និង 1 នាក់រងរបួស។
សាស្ត្រាចារ្យ Vincent Perez នៃសាកលវិទ្យាល័យ Nevada បានប្រាប់ MSNBC តាមទូរស័ព្ទថា បន្ទាប់ពីឮសំឡេងកាំភ្លើងប្រហែល ៧ទៅ៨គ្រាប់ គាត់បានរត់ចូលទៅខាងក្នុង ហើយដឹងថានេះពិតជាការបាញ់ប្រហារ។
ក្រោយទទួលបានទូរស័ព្ទរាយការណ៍ពីការបាញ់ប្រហារកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី៦ ធ្នូ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗហើយបាញ់សម្លាប់ជនសង្ស័យ។
ក្នុងអំឡុងពេលនៃដំណើរការត្រួតពិនិត្យអគារនីមួយៗនៃសាកលវិទ្យាល័យ Nevada ប៉ូលិសមិនបានរកឃើញជនរងគ្រោះឬជនសង្ស័យផ្សេងទៀតទេ។
ប្រធាន Kevin McMahill នៃនាយកដ្ឋានប៉ូលិស Las Vegas បានបញ្ជាក់ថា លែងមានការគំរាមកំហែងដល់សហគមន៍ទៀតហើយ។ ទោះជាយ៉ាងណាក៏ដោយ សាកលវិទ្យាល័យ Nevada នឹងនៅតែបិទយ៉ាងហោចណាស់រហូតដល់ថ្ងៃទី 8 ខែធ្នូ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)