ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- នយោបាយបោសសំអាតផ្ទៃក្នុង = គឺជានយោបាយសម្លាប់ខ្លួនឯងនៃរបបខ្មែរក្រហមប៉ុលពត?
២- ការដែលហៅថាតស៊ូរាប់សិបឆ្នាំរបស់ពួកខ្មែរក្រហម = ប្រែទៅជាអត់ន័យតាមរយៈនយោបាយកាប់សម្លាប់គ្នាឯងនិងប្រជាជនអស់រាប់លាននាក់?
៣- សម រង្ស៊ី ចម្លងនិងអនុវត្តតាមនយោបាយខ្មែរក្រហមប៉ុលពត = ទើបក្រោមការដឹកនាំរបស់សម រង្ស៊ី បក្សសាងគ្រោះជាតិត្រូវបែកបាក់ខ្ទេចខ្ទីរនិងរលាយ?
៤- ខួរក្បាលនិងវប្បធម៌លាបព័ណ៌ដែលជាវប្បធម៌ខ្មែរក្រហមត្រូវ សម រង្ស៊ី យកមកអនុវត្ត = ទើបបក្សសាងគ្រោះជាតិត្រូវរលំរលាយ?
៥- ប៉ុលពតកម្ចាត់កម្ចាយអ្នកជុំវិញខ្លួន = ទើបក្រុមខ្មែរក្រហមនិងរបបខ្មែរក្រហមត្រូវរលាយទាំងស្រុង?
៦- នយោបាយគណបក្សប្រជាជនកម្ពុជាគឺរក្សាចាស់និងបន្ថែមថ្មី = ទើបគណបក្សប្រជាជនកម្ពុជាមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំនិងស្ថិតស្ថិរយូរអង្វែងតទៅ។
៧- នយោបាយរក្សាចាស់និងបន្ថែមថ្មីគឺជានយោបាយសុខដុមនីយកម្មសង្គមរបស់គណបក្សប្រជាជនកម្ពុជា។
៨- ក្រុមមេដឹកនាំខ្មែរក្រហមភាគច្រើនជាបញ្ញវ័ន្តបានទៅសិក្សឯប្រទេសបារាំង = តែការដឹកនាំរបស់ក្រុមនេះគឺបំផ្លាញខ្លួនឯងនិងបំផ្លាញជាតិ។
៩- ការបំផ្លាញខ្លួនឯងនិងបំផ្លាញជាតិ = ដោយសារក្រុមមេដឹកនាំខ្មែរក្រហមជ្រុលនិយមមិនមានឧត្តមគតិស្នេហាជាតិនិងប្រជាជន។
១០- ការចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះជនល្មើសច្បាប់មិនមែនជាការរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទេ = តែគឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា? ៕
ដោយ ៖ សហការី